ព័ត៌មានកីឡា៖ Cristiano Ronaldo ដែលជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្មើមរបស់ក្លឹប Real Madrid នឹងជម្រើសជាតិ ព័រទុយហ្គាល ផងដែរនោះ បានជាប់ឈ្មោះនៅលំដាប់ថ្នាក់លេខ១ ក្នុងតារាង សប្បុរសធម៌ ដែលមានឈ្មោះថា Athletes Gone Good 2015 ។
អង្គការពិភពលោក ដែលមិនរកប្រាក់ចំណូលមួយ បានប្រកាសជាផ្លូវការលើ កញ្ចប់ថវិការសប្បុរសធម៌របស់កីឡាករលើពិភពលោក ដែលបានចូលរួមបរិច្ចាគទ្រព្យសម្បត្ដិផ្ទាល់ខ្លួនច្រើនជាងគេ ដែលក្នុងនោះ គឺមានកីឡាករ Cristiano Ronaldo ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងដែលធ្វើការបរិចាគទឹកប្រាក់ច្រើន និង បន្ទាប់ពីនោះគឺលោក John Cena ជាកីឡាករបោកចំបាប់(កីឡាកាស) និងជាច្រើននាក់ទៀត បន្ដបន្ទាប់ ។
Ronaldo បានធ្វើការបរិច្ចាគថវិការ រហូតដល់ទៅ ៨៣០០០ ដុល្លារដល់កុមារ អាយុ១០ ឆ្នាំ ដែលស្ថិតក្នុងការវះកាត់ខួរក្បាល និង ១៦៥០០០ ដុល្លារទៀត ជួយដល់ មជ្ឈមណ្ឌលព្យាបាល ជម្ងឺមហារីក ថែមទាំង ជួយដល់កុមារដែលជួបប្រទះភាពអត់ឃ្លានផងដែរ។
ខាងក្រោមជាកីឡាករដែល ធ្វើការបរិចាគទ្រព្យមសម្បត្ដិរបស់ខ្លួន តាមរយៈអង្គការ៖
១.Cristiano Ronaldo

២.John Cena
៣.Serena Williams
៤.Yuna Kim
៥.Neymar
៦.Lebron James
៧.Heather O’Reilly
៨.Maria Sharapova
៩.Mo’ne Davis
១០.Richard Sherman
១១.Charlie White & Meryl Davis
១២.Dan Carter
១៣.Roman Reigns
១៤.Ronda Rousey
១៥.indsey Vonn
១៦.Tom Daley
១៧.Bethany Hamilton
១៨.Saina Nehwal
១៩.Paul Rabil
២០.Shahid Afridi 
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .foxsoccer