អង់គ្លេស៖​ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅក្នុងប្រទេសអង់គ្លេសឯណ្ណោះវិញ​ គេបានឃើញសត្វក្ដាន់មួយក្បាល ដែលជាសត្វព្រៃ បានរត់ចូលទៅក្នុងកណ្ដាលទីក្រុងមួយ ហើយបានធ្វើអោយមនុស្ស ទាំងឡាយមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។

width=456

ជាមួយនឹងការរត់ចោលក្នុងទីក្រុង របស់សត្វក្ដាន់នោះផងដែរ វាបានបង្កអោយមនុស្សម្នាក់ ដែលវ័យ ២៤ឆ្នាំ ត្រូវរងរបួសមុខ ពោលគឺនៅពេលដែលស្រ្ដីម្នាក់នោះ បានចេញពីផ្សារទំនើបវិញ សត្វក្ដាន់នោះ បានរត់បុកតែម្ដង។ ប្រភពខាងលើ បានអោយដឹងថា ស្រ្ដីខាងលើនោះ មិនត្រូវបានគេបញ្ចេញឈ្មោះទេ គឺនាង គ្រាន់តែទៅពេទ្យដោយខ្លួនឯង។

width=459

គួរបញ្ចាក់ផងដែរថា រឿងរ៉ាងដែលគួរអោយចម្លែកនេះ បានកើតឡើង ក្នុងកណ្ដាលទីក្រុង តែម្ដង ពោលគឺនៅចំកណ្ដាលផ្លូវ A12 ទីក្រុង Colchester ប៉ែកឥសាន្ដ នៃប្រទេសអង់គ្លេស។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល តែវីដេអូនេះ មិនបានថតយកព្រឹត្ដិការណ៍ សត្វក្ដាន់រត់បុកនាងនារីនោះទេ។

 

ដោយ៖ វត្ដីប្រភព៖ newsday