ជាធម្មតាកញ្ចក់ជាវត្ថុសំរាប់មនុស្សយើងឆ្លុះមើលរូបរាង មុខមាត់ សិតសក់ជាដើម។ ហើយជាធម្មតាពេលដើរកាត់កន្លែងដែលមានកញ្ចក់មានអ្នកខ្លះមើលរូបខ្លួនឯងហើយ ក៏ដើរចេញទៅធម្មតា តែមានអ្នកខ្លះទៀតគឺមិនបានទៅណាឆ្ងាយពីកញ្ចក់ទេ គឺនៅផ្អៀងផ្អងមើលរាងមុខមាត់ ម៉ូដសក់នៅហ្នឹង។ ហើយសំរាប់សម័យ Facebook នេះទៀតសោត គឺយុវវ័យមួយចំនួន កញ្ចក់នៅត្រង់ណា Studio ថតរូបគឺនៅត្រង់ហ្នឹងតែម្តង។

នេះសំរាប់មនុស្ស ចុះសំរាប់សត្វវិញ ដូចជាសត្វឆ្កែ ឆ្មាជាដើមពេលឃើញកញ្ចក់ ពួកវាមានប្រតិកម្មយ៉ាងណាទៅ? ដើម្បីឲ្យដឹងច្បាស់ សូមទស្សនាវីដេអូកំប្លែងខាងក្រោមនេះ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាដឹងមិនខាន។

ដោយ៖ សិលាវីដេអូ៖ youtube