ថ្មីៗនេះក្លឹបបាល់ទាត់អេស្ប៉ាញដ៏ធំមួយគឺ Real Madrid បានចាប់អារម្មណ៍ ទាក់ភ្នែកជាមួយនិងកីឡាករវ័យក្មេងម្នាក់ ដែលទើបតែមានវ័យ ៩ ឆ្នាំប៉ុណ្ណោះហើយជាជន ជប៉ុន ។ ព្រោះតែទេពកោសល្យរបស់កុមារាម្នាក់នោះ ធ្វើអោយ Real Madrid ចុះកុងត្រាជាមួយនឹងកីឡាករវ័យក្មេងជប៉ុនម្នាក់នេះ ដែលមានឈ្មោះថា Takuhiro Nakai អោយមកចូលលេង ក្នុងក្រុមជំរើសវ័យក្មេងរបស់ខ្លួន ។Takuhiro Nakai ជាកីឡាករបាល់ទាត់វ័យក្មេងម្នាក់សញ្ជាតិជប៉ុន វ័យ ៩ ឆ្នាំ ដែលមានសម្ថភាពលេងបាល់យ៉ាងអស្ចារ្យ ហើយត្រូវបានគេដាក់ឈ្មោះថាជា Messi ជប៉ុន ។ Real Madrid បានឃើញ Takuhiro Nakai បន្ទាប់ពីក្រុមរបស់គេ បានឈ្នះការប្រកួតបាល់ទាត់ ៥ ដងជាប់គ្នានៅឯជប៉ុន ។ ទស្សនិកជន អាចមើលវីដេអូនៃការលេងរបស់ Takuhiro Nakai នៅខាងក្រោមនេះ ។
គួរបញ្ជាក់ផងដែរថា ក្រុមសត្រូវដ៏ធំរបស់ Real Madrid គឺ Barcelona ក៏មានកីឡាករវ័យក្មេងមានទេពកោសល្យខ្ពស់មកពីជប៉ុនផងដែរ ដែលមានឈ្មោះថា Takefusa Kubo ។ ទស្សនិកជនកំពុងតែទន្ទឹងរង់ចាំមើល កីឡាករវ័យក្មេងទាំង ២ នេះជាខ្លាំង បន់អោយតែពួកគេធំកាន់តែឆាប់ ដើម្បីអាចបង្ហាញសម្ថភាពនៅលើឆាកប្រកួតធំៗ ។ ទស្សនិកជនក៏អាចមើលវីដេអូ Takefusa Kuboនៅខាងក្រោមនេះផងដែរ ៕
ដោយ ៖ កុសលប្រភព ៖ k14