ព័ត៌មានអន្តរជាតិ ៖ យោធាប្រទេសជប៉ុន អះអាងព្រឹកថ្ងៃសុក្រទី ១៣ កុម្ភៈ  នេះអោយដឹងថា ៖ ក្រុមការ ងារ ទទួលបន្ទុកនៃ បេសកម្ម ជួយសង្គ្រោះ និង ស្រាវជ្រាវនោះ បានរកឃើញ   ក្រុមសហសេវិក ៣ នាក់ ហើយដែលបាត់ខ្លួនកាលពីពេលកន្លងទៅ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ ។

/

អ្នកនាំពាក្យអោយ កម្លាំងដែនទឹក ការពារខ្លូនឯង នៃកងទ័ពជើងទឹកនោះ អោយដឹងថាក្រុមសហសេវិក ទាំង ៣ នាក់ ពុំមានលោតចង្វាក់បេះដូងអ្វីនោះទេប៉ុន្តែជំនួយការវេជ្ជបណ្ឌិតត្រូវតែមានការបញ្ជាក់អោយ ច្បាស់ថាពួកគេពិតជាបានស្លាប់ពិតប្រាកដមែនឬយ៉ាងណា ។

/

គួររំឮកថា ឧទ្ធម្ភាគចក្រយោធា OH-6DA បានបាត់ខ្លួន នាភាគខាងជើង តំបន់ Kyushu ព្រឹកថ្ងៃព្រហស្ប ត្តិ៍កន្លងទៅនេះ ។ ប៉ុន្តែក្នុងរយៈពេលដ៏ខ្លី ក្រោយមកទៀត ក៏បានរកឃើញតែម្តង    ពោល ឧទ្ធម្ភាគចក្រ បាត់ខ្លួនខាងលើ បានធ្លាក់នៅតំបន់ព្រៃមួយកន្លែង ជាមួយនឹងក្រុមសហសេវិក ៣ នាក់ មានវត្តមាននៅ លើនោះ តួយ៉ាង ២ នាក់ ជាគ្រូបង្វឹកមានបទពិសោធន៍យូរឆ្នាំ វ័យ ៣០ និង ៤០ ខណៈ  សហសេវិកម្នាក់ ទៀតគឺជា កូនក្រុម វ័យជាង ២០ ឆ្នាំ រៀន ពីបទពិសោធន៍ក្នុងការបញ្ជា ការហោះហើរ ។

ពុំទាន់ច្បាស់ការណ៍នៅឡើយទេ ថាតើ មូលហេតុអ្វី បានជាឧទ្ធម្ភាគចក្រខាងលើ ធ្លាក់នៅឡើយទេប៉ុន្តែ សហសេវិក បានផ្លាស់ប្តូរ គម្រោងនៃការហោះហើររបស់ខ្លួន     នា វិនាទី ហោះ  ពាក់ កណ្តាល អាកាស ដោយសារតែ លក្ខខ័ណ្ឌអាកាសធាតុ មិនល្អ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ channelnewsasia