អ្នកស្រាវជ្រាវនៅក្នុងប្រទេស អូស្រ្តាលី បានរកឃើញនូវបច្ចេកវិទ្យាថ្មីមួយទៀតក្នុងការផ្តល់
ថាមពលដល់ Laptop សំរាប់អ្នកប្រើប្រាស់ គឹការសាកថ្មដោយគ្រាន់តែចុចលើ Keyboard បានន័យថាពេលដែលអ្នកប្រើប្រាស់ធ្វើការនៅលើ Keyboard នោះថ្មរបស់ Laptop នឹងត្រូវ
បានសាកផងដែរ ។

របកគំហើញនេះត្រូវបានរកឃើញដោយបណ្ឌិតពីររូបគឺ លោក Madhy Bhaskaran និង
Sharath Sriram នៃសាកលវិទ្យាល័យ RMIT ក្រោមការណែនាំរបស់សាស្ត្រាចារ្យ Arnan
Mitchell និង សាស្ត្រាចារ្យ Simon Ruffell នៃសាកលវិទ្យាល័យជាតិរបស់ប្រទេស
អូស្រ្តាលី ។

ដើម្បីបង្កើតថាមពលអោយ Laptop ដោយគ្រាន់តែការចុចលើ Keyboard,ក្រុមអ្នកស្រាវជា្រវ
បានប្រើភា្នស Keyស្តើងបំផុតដែលអាចផ្ទុកថាមពលតាមប្រព័ន្ធបច្ចេកវិទ្យា nano ដែលអាច
បង្កើតថាមពលពេលដែលធ្វើការជាមួយ Keyboard ។
តាមការអោយដឹងពីលោក Bhaskaran ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ក៏មានលក្ខណៈសមស្រប
ជាមួយស្បែកជើងកីឡាដែលអាចអោយសាកថ្មទូរស័ព្ទបាន រឺ ក៏អាចសាកថ្មសំរាប់ Laptop
ដោយគ្រាន់តែការចុច Keyboard ។ មិនតែប៉ុណ្ណោះក៏អាចយកទៅប្រើប្រាស់សំរាប់ជំនួយដល់
ឧបករណ៍បង្កើនកំលាំងបេះដូងមនុស្សបានទៀតផង ។ ហើយបច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវ
របស់លោកក៏កំពុងតែធ្វើការស្រាវជ្រាវបន្ថែមទៀតលើ ថាមពលដែលអាចបង្កើតបានដោយ
ការប៉ះពាល់លើអេក្រង់ នៃបណ្តាឧបករណ៍ដែលមានអេក្រង់ជា Touch Screen ផងដែរ ។
តាមការអោយដឹងបន្ថែម ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះនឹងត្រូវបង្ហាញខ្លួននៅលើទីផ្សារ ក្នុងពេល
បីឆ្នាំខាងមុខទៀត ៕
(ប្រភពពី Mashable)
ដោយ៖ រដ្ឋា