តើ Nokia Lumia 1020 ថ្មី ខុសប្លែកពីរាមច្បងដូចជា Lumia 920 ឬ Lumia 925 តែកាមេរ៉ាយក្ស ទេ មែនទេ? បើសិនជាធ្វើការប្រៀបធៀបរូបសណ្ឋាន Hardware ស្មាតហ្វូនទាំងបីនេះ គឺពួកវាសុទ្ធតែមានរូបសណ្ឋាន ប្រហាក់ប្រហែលគ្នា ជាមួយនឹង CPU Dual Core ល្បឿន1,5GHz ប៉ុន្តែ 1020 មាន RAM ធំជាងទ្វេដង បើប្រៀបជាមួយរៀមច្បងទាំងពីរ។
Lumia 925 គឺជាស្មាតហ្វូនស្តើងជាងគេ ក្រាស់ជាងបន្តិចគឺ 1020 ហើយក្រាស់ជាងគេគឺ Lumia 920។ និយាយពីអេក្រង់ Lumia 1020 ដូចនឹង 925 ដោយប្រើប្រាស់ OLED ដូចគ្នា ក្នុងនោះ 920ប្រើប្រាស់ IPS។ ស្មាតហ្វូនទាំងបី ប្រើប្រព័ន្ធប្រតិបត្តិការ Windows 8 ថ្មីបំផុត និង នឹងត្រូវបានNokia បំពាក់នូវ Software ថតរូបថ្មីបំផុត ដែលបង្ហាញខ្លួន កាលពីយប់ម្សិលមិញគឺ Nokia Pro Camera ជាមួយនិង Features ល្អៗជាច្រើនទៀត។

ទោះជាយ៉ាងណា កាមេរ៉ា 41Mp, ប្រឆាំងនឹងភាពញ័រ Optical, Sensor BSI, Lumia 1020 លេចធ្លោជាងគេ និងល្អឥតខ្ចោះជាងគេ៕


ដោយ៖ សិលាប្រភព៖ TTE & engadget