គ្រោះថ្នាក់ ៖ ព័ត៌មានតក់ស្លុតមួយបានធ្វើអោយកក្រើកកោះតៃវ៉ាន់ រយៈពេល ៤៨ម៉ោងចុងក្រោយ នេះ ពោល ក្មេងស្រីវ័យ ៤​ ឆ្នាំនាក់ ជួបគ្រោះអកុសល ត្រូវជនដៃដល់ កាត់ក្បាលទាំងថ្ងៃត្រង់ នៅពី មុខម្តាយនិងជីតារបស់នាង ។ 

/

/

ឃាតករដែលជាជនដៃដល់មានវ័យ ៣៣ ឆ្នាំមានឈ្មោះថា​ Wang បានដើរត្រាចចរនៅឯស្ថានីយ៍រថ ភ្លើង Xihu Metro Station នាទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ បន្ទាប់ពីទិញកាំបិតតាំងតោបានមួយ ពីហាង មួយកន្លែងនាព្រឹកថ្ងៃទី ២៨ មីនាកន្លងទៅ នេះ ។ ខណៈ កំពុងតែដើរ ត្រាចចរ លោកស្រាប់តែបាន ឃើញក្មេងស្រីតូចមួយ ជិះកូនកង់ធ្លាក់គ្រលុក ។ ភ្លាមៗ លោកបានស្ទុះទៅធ្វើការវាយប្រហារ ចាប់ អារ ក ផ្តាច់ ចោលល តែម្តង ។ ស្រ្តីជាម្តាយ និង ជីតា  ក្មេង ស្រី តូចវ័យ  ៤ ឆ្នាំព្យាយាមបញ្ឈប់ ការ វាយប្រហារសម្លាប់ តែជាអកុសល មិនទទួលបានជោគជ័យនោះទេ ។ យោងតាមការគូសបញ្ជាក់ ដោយផ្ទាល់ពីសំណាក់ស្រ្តីជាម្តាយ  ដល់  សារ ព័ត៌មាន ឲ្យដឹងថា ៖  នៅពេលដែលការវាយប្រហារ បានកើតឡើង នាងខ្ញុំនៅឆ្ងាយពីកូនស្រីត្រឹមតែ ១ម៉ែត្រតែប៉ុណ្ណោះ វិនាទីនោះ នៅពេលដែលកូន ស្រីនាងខ្ញុំជិះកង់ធ្លាក់គ្រលុក គេបានដើរសំដៅមកកូនស្រីខ្ញុំ ហើយនាងខ្ញុំបានគិតថា គេព្យាយាម ជួយនាង ប៉ុន្តែគេបែរជាលេចមុខឡើង ទៅជាការវាយប្រហារទៅវិញ ដោយចាប់អារ ក របស់នាង អ្វីដែលនាងខ្ញុំត្រូវធ្វើនៅពេលនោះ ព្យាយាម  ចាប់ឃាត់គាត់ កុំឲ្យធ្វើយ៉ាងដូច្នេះ ប៉ុន្តែខ្ញុំមិនអាច បញ្ឈប់គាត់បាននោះទេ ហើយអ្វីដែលខ្ញុំអាចធ្វើបាននៅពេលនោះ មានតែស្រែកហៅរកជំនួួយ និង ព្យាយាមទូរស័ព្ទប្តឹងប៉ូលីស​។ 

/

/

ក្រោយប៉ូលីសចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យ លោក Wang ឈានទៅរកឃើញថា ជន​ ដៃដល់រូបនេះ គឺជាមនុស្សវិកលចារិក ដែលកំពុងតែញៀនថ្នាំ។ គួរបញ្ជាក់ថា ព័ត៌មានដ៏រន្ធត់លើក នេះបានធ្វើឲ្យកក្រើកជាខ្លាំង នៅលើទឹកដីកោះ តៃវ៉ាន់ ដែលបណ្តាលឲ្យប្រជាពលរដ្ឋមកពីទូទាំង ប្រទេសច្រឡោតខឹងជាខ្លាំង ចង់សម្លាប់ ជនដៃដល់វិញ ដើម្បីជាការរំងាប់កំហឹងខឹង ពីការសម្លាប់ ក្មេងស្រីតូចវ័យ ៤ ឆ្នាំដែលមិនបានដឹងអីទាល់តែសោះ៕

 

嫌犯剛剛走出警局,立刻引來群眾包圍,群情激憤。

嫌犯剛剛走出警局,立刻引來群眾包圍,群情激憤。  直播:http://goo.gl/9aixbE殺童案兇嫌步出派出所 民眾激動叫罵、怒吼:http://goo.gl/Zv28aA   #內湖 #命案 #女童 #割喉 #隨機殺人 #女童割喉斷頭命案 #女童割喉 #內湖割喉 #西湖派出所

Posted by 三立新聞 on Monday, 28 March 2016

ប្រែសម្រួល ៖ កុសល

ប្រភព ៖ សៀងហៃលីស