ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកជម្ងឺមកពីចក្រភពអង់គ្លេស ច្រើនជាង ២០,០០០ នាក់ជារៀងរាល់ឆ្នាំ ដែល បានកើតជម្ងឺមហារីកនោះ គឺបណ្តាលមកពីពួកគេ ធាត់ជ្រុលខ្លាំងពេក ។យោងតាមការសិក្សាស្រាវជ្រាវ គូសបញ្ជាក់អោយដឹងថា ភាពធាត់ជ្រុល បានបណ្តាលអោយមានករណីកើតជម្ងឺមហារីកដល់ទៅ ៤៨១ ០០០ ករណីមកពីជុំវិញពិភពលោកជារៀងរាល់ឆ្នាំ ក្នុងនោះ រួមមាន ស្រ្តីភេទចំនួន ១៣,០៣៧ ករណី និងបុរសមានដល់ទៅ ៧,២១៧ ករណី នៅចក្រភពអង់គ្លេស ។
ទីភ្នាក់ងារស្រាវជ្រាវមហារីកអន្តរជាតិ ឬ The International Agency for Research on Cancer បានធ្វើ ការសិក្សាស្រាវជ្រាវ និងរកទិន្នន័យបញ្ជាក់បានថា បណ្តាប្រទេស ១៨៤ ប្រទេសមកពីជុំវិញពិភពលោក ជម្ងឺមហារីក គឺមានទំនាក់ទំនងជាមួយនឹង ទម្ងន់ នៅអំឡុងឆ្នាំ ២០១២ ។
World Health Organisation ឬអង្គការសុខភាពពិភពលោក កាលពីពេលកន្លង ទៅនេះ បានចេញសេច ក្តីថ្លែងការណ៍អោយដឹងថា ភាពធាត់លើសទម្ងន់ គឺជាកត្តាលិករ ជម្រុញអោយ មានជម្ងឺមហារីកដែល មិនអាចជៀសវាងបាន រួមមានដូចជា ជម្ងឺមហារីកថ្នាំជក់ មហារីកលំពែង មហារីក តម្រងនោម ក៏ដូចជា មហារីកពោះវៀនជាដើម ។
Tom Stansfeld អ្នកស្រាវជ្រាវខាងរោគមហារីកបញ្ជាក់អោយដឹងថា ជម្ងឺមហារីក ៤ ក្នុងចំណោមជម្ងឺម ហារីក ១០ គឺអាចការពារបាន នៅក្នុងចក្រភពអង់គ្លេស ល្គិកណាមានបំលាស់ប្តូរបែបផែននៃការរស់នៅ ដូចជា ឈប់ជក់បារី ទទួលទានសុរាតិច រក្សាតុល្យភាពទម្ងន់ និងហាត់ប្រាណ អោយបានជាទៀងទាត់ ជាដើម ។
ទន្ទឹមនឹងគ្នានេះដែរ ករណីសិក្សាដាច់ដោយឡែកពីគ្នា The Lancet បង្ហាញ អោយដឹងថា ចក្រភពអង់ គ្លេសគឺដើរពីក្រោយ តំបន់អឺរ៉ុប ទាក់ទិនអាត្រាភាពរស់រានមានជីវិតនៃជម្ងឺ មហារីក ។ គួររំឮកថា ជម្ងឺម ហារីកក្រពះ ជម្ងឺមហារីកក្រពេញអូវែ និងជម្ងឺមហារីកមាត់ស្បូន មានឱកាស រ ស់រានមានជីវិតតិចតួចបំ ផុត ។
ផ្អែកលើកទិន្នន័យ នៃករណីជម្ងឺមហារីក មកពី ១៨៤ ប្រទេស ពី ប្រភពដើម GLOBOCAN លោកវេជ្ជ បណ្ឌិត Dr Melina Arnold នៃ ទីភ្នាក់ងារស្រាវជ្រាវមហារីកអន្តរជាតិ ឬ The International Agency for Research on Cancer (IARC) ប៉ាន់ប្រមាណអោយដឹងក្នុងកំឡុងឆ្នាំ ២០១២ អោយដឹងថា ជម្ងឺមហារីក គឺពិតជាមានការប្រាស្រ័យទាក់ទងកើតចេញពី ភាពធាត់លើសទម្ងន់ជ្រុល ។
បើយោងតាមអង្គការសុខភាពពិភពលោកអោយដឹងថា ភាពធាត់លើសទម្ងន់ គឺជា ពិជឃាតទីពីរបន្ទាប់ ពីថ្នាំជក់ ដែលបណ្តាលអោយកើតមានជម្ងឺមហារីក ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ