ប្រជាជនហ្វីលីពីនប្រហែល 90,000 នាក់ បានជម្លៀសខ្លួនចេញពីគេហដ្ឋាន របស់ខ្លួន
ដោយសារតែព្យុះ ត្រូពិច Meari។

យោងតាមព័ត៌មានរបស់ Chanel News Asia បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី25 ខែមិថុនា
នេះថា ក្នុងតំបន់មួយ នៅទីក្រុងម៉ានីល មានមនុស្ស 25,000 នាក់ បានជម្លៀសខ្លួន
ទៅកន្លែងមានសុវត្ថិភាព។

ប្រជាជនម្នាក់ឈ្មោះ Jane Rose Fernandez បានឲ្យដឹងថា កំរិតទឹកនៅតំបន់គាត់​បានស្ថិតក្នុងភាពអាសន្ន វាពិតជាឡើងរហ័សពេកហើយ។ ហើយពួកគាត់ខ្លាចណាស់
ប្រសិនបើ គ្រោះថា្នក់កើតឡើងនៅពេលយប់ ដែលពិបាកក្នុងការជួយសង្រ្គោះ។

រហូតមកដល់ពេលនេះមានមនុស្ស 15 នាក់ហើយ បាននឹងកំពុងបាត់ខ្លួន។

សូមបញ្ជាក់ថា ខ្យល់ព្យុះត្រូពិច Meari នេះ មានល្បឿនរហូតដល់ទៅ 135km/h ហើយវាត្រូវបានព្យាករណ៍ថា នឹងបន្តបោកបក់ ទៅភាគខាងជើង ប្រទេសបន្ថែមទៀត ។



ប្រភព៖ Chanel News Asia, AFP
ដោយ៖ ណាវី ។