ព័ត៌មានអន្តរជាតិ  ៖ ស្ថានទូតកូរ៉េខាងជើង ប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃពុធ ទី ២២ នេះ ទទូចឲ្យ ដឹងថា ជនសង្ស័យ ៣នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ពីបទឧក្រិដ្ឋករណីសម្លាប់មនុស្ស សម្លាប់ លោក Kim Jong Nam នោះ គួរតែត្រូវដោះលែងជាបន្ទាន់ ។ 

/

សេចក្តីថ្លែងការណ៍ពី ស្ថានទូតកូរ៉េខាងជើង ប្រចាំប្រទេសម៉ាឡេស៊ី ទៅកាន់បណ្តាញសារព័ត៌មាន អោយដឹងថា ស្រ្តីជនជាតិវៀតណាម ស្រ្តីជនជាតិឥណ្ឌូនេស៊ី និងបុរសជនជាតិ កូរ៉េខាងជើង ត្រូវ បានចាប់ឃាត់ខ្លួនដោយគ្មានហេតុផល ។ គួរបញ្ជាក់ថា លោក Kim Jong Nam ត្រូវជា បងប្អូន ប្រុសមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុននោះ ត្រូវបានឧក្រិដ្ឋជន លបវាយប្រហារសម្លាប់នៅឯអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ពេលដែលលោកកំពុងតែរង់ចាំហោះហើរ ទៅ កាន់ ម៉ាកាវ ប្រទេសចិន ។ ប៉ូលីសម៉ាឡេស៊ីឲ្យដឹងថា ទាំងមន្រ្តីជាន់ខ្ពស់​ពីស្ថានទូតកូរ៉េខាងជើង ប្រចាំម៉ាឡេស៊ី ទាំងមន្រ្តីជាន់ខ្ពស់មកពីក្រុមហ៊ុនអាកាសចរណ៍ នឹងត្រូវកោះហៅសាកសួរចម្លើយ ៕

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA