កាលពីថ្ងៃសុក្រ លោកអភិបាលទីក្រុង New York ឈ្មោះ Andrew Cuomo បានចុះហត្ថលេខា អនុញ្ញាតិឲ្យភេទទី៣ មានសិទ្ធិរៀបការ និងលែងលះដោយស្របច្បាប់។

តារាចម្រៀភេទទី៣របស់ក្រុម t.A.t.U

ក្នុងកិច្ចប្រជុំកាលពីយប់ម្សិលមិញថ្ងៃ 24ខែមិថុនា ព្រឹទ្ធសភាពបានសច្ចាប័នច្បាប់នេះដោយ
មានសម្លេងគាំទ្រចំនួន 33 និងសម្លេងប្រឆាំងចំនួន 29 (ប្បាប់មួយត្រូវមានសម្លេងគាំទ្រ 32)។ ច្បាប់ឲ្យរៀបការភេទដូចគ្នានេះ នឹងមានសុពលភាពក្នុង 30ថ្ងៃទៀតចាប់តាំងពីថ្ងៃដែលលោក អភិបាលចុះហត្ថលេខា។ តាមការស្ទង់មតិមហាជន ក៏បានបង្ហាញឲ្យឃើញថាប្រជាជន New
York 58% ក៏គាំទ្រសិទ្ធិរៀបការភេទដូចគ្នាដែរ។
New York បានក្លាយជារដ្ឋទី 6 ដែលអនុញ្ញាតិឲ្យភេទទី៣ រៀបការ ជាមួយគ្នាដោយស្របច្បាប់ ជាមួយនឹងរដ្ឋ​ Connecticut, Iowa, Massachusetts, New Hampshire, Vermont និង រាធានី Washington។ ក្នុងនោះ រដ្ឋចំនួន 39 នៅអាមេរីកហាមមិនឲ្យរៀបការភេទដូចគ្នា។

ក្រោយពីការប្រកាសឲ្យអ្នកដែលមានភេទទី ៣ អាចរៀបការបានដោយស្របច្បាប់ គេឃើញ
មានពិធីជប់លៀងមួយដ៏ធំដោយមានការចូលរួមពីមនុស្សភេទទី ៣ រាប់រយនាក់ នៅខាងក្រៅ
កន្លែង ស៊ីផឹកពួកខ្ទើយ ឬភេទទី៣ New York City's Stonewall Inn។

ប្រភព៖ New York Times
ដោយ៖ មិនា ។