ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានចេញសេចក្តី ជូនដំណឹងមួយ ដោយបានបញ្ជាក់ថា បានទទួលរួចហើយនូវការ សុំបង្កើត គណបក្ស ឈ្មោះ «គណបក្ស សំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ» ដែលមានលោក ម៉ម សូណង់ដូ ជាស្ថាបនិក នេះបើយោងតាមលិខិតមួយច្បាប់ របស់ក្រសួងមហាផ្ទៃ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទើបទទួលបាននូវយប់ថ្ងៃទី០១ ខែកក្កដានេះ។

នៅក្នុងលិខិតបានបញ្ជាក់ថា ដើម្បីទទួលសុពលភាព គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ត្រូវបំពេញបែបបទ និងលក្ខខណ្ឌដូចចែងក្នុងជំពូកទី៥ ត្រង់មាត្រា នៃច្បាប់ស្តីពី គណបក្សនយោបាយ៕

/

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល