ការស្ដាប់ចម្រៀងនៅលើ Youtube នឹងមានភាពអស្ចារ្យនៅពេលវាមានទាំងទំនុកចម្រៀង ដែលបង្ហាញខ្លួននៅក្បែរនោះ។ ថ្ងៃនេះ ខ្ញុំសូមណែនាំនូវវិធីថ្មីមួយទៀត ដែលអាចជួយឱ្យអ្នកស្ដាប់ចម្រៀង ដែលមានបង្ហាញទំនុកនៅលើអេក្រង់។
ដំបូង សូមដំឡើង Musixmatch Lyrics & Music នៅលើ Play Store ។

បើកកម្មវិធី Musixmatch Lyrics & Music រួចបើក YouTube ហើយបើកវីដេអូចម្រៀងដែលអ្នកចូលចិត្ត។ បន្ទាប់មក វីនដូវ Musixmatch មួយនឹងបង្ហាញខ្លួន ក្នុងនោះមានបង្ហាញទំនុកច្រៀងរបស់បទចម្រៀងនោះ ជាអក្សរនៅខាងក្រោមវីដេអូ ហើយវាថែមទាំងអាចបកប្រែទំនុកច្រៀងនោះ ទៅជាភាសាផ្សេងៗមួយចំនួន (គួរឱ្យសោកស្ដាយ ព្រោះមិនមានភាសាខ្មែរ)។

Musixmatch ក៏មានបំពាក់កម្មវិធីស្គាល់បទចម្រៀង (ដោយអ្នកគ្រាន់តែបើកកម្មវិធី Musixmatch ខណៈដែលមាននរណាគេម្នាក់ចាក់ចម្រៀងនៅក្បែរអ្នក)។ សូមចុចលើមីនុយ រួចជ្រើសរើស Identify Lyrics ហើយចុចលើសញ្ញតាមការណែនាំដើម្បីស្ដាប់ ពេលនោះ អ្នកនឹងបានដឹងឈ្មោះរបស់បទចម្រៀងដែលអ្នកកំពុងស្ដាប់។

ក្រៅពីនេះ Musixmatch ក៏ជាកម្មវិធីចាក់ចម្រៀងមួយគួរឱ្យចាប់អារម្មណ៍ផងដែរ។
បើសិនចាប់អារម្មណ៍ អ្នកអាចទាកយកកម្មវិធី តាមរយៈ link ខាងក្រោម ៖• Android.• iOS.• Windows Phone.
ប្រែសម្រួល ៖ បុត្រា