(បាងកក)៖ អាជ្ញាធរសត្វព្រៃរបស់ប្រទេសថៃ បានរកឃើញសាកសពសត្វខ្លាចំនួន ៤០ក្បាល ដែលត្រូវ បានដាក់ក្លាសេក្នុងទូទឹកកក ក្នុងប្រាសាទខ្លា ដែលមានប្រវត្តិមិនល្អ​ក្នុងប្រទេស ដោយតំណាក់​កាលទី១ គេបានសង្ស័យថា ជាអំពើជួញដូរសត្វព្រៃ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយ Channel News Asia នៅរសៀលថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦។

/

/

អង្គការអភិរក្សសត្វព្រៃពិភពលោក កន្លងមកនេះតែងតែព្យាយាម ដាក់សម្ពាធមកលើអាជ្ញាធរថៃ ឲ្យមានការរឹតបណ្តឹងរឿងរត់ពន្ធ សត្វព្រៃគ្រប់ប្រភេទ ដោយហេតុនេះហើយ ទើបថ្ងៃពុធនេះអាជ្ញាធរ បានចេញប្រតិបត្តិការទ្រង់ទ្រាយធំ ទៅលើប្រាសាទ ឬវត្តខ្លាខាងលើនេះ ដែលមានពាក្យចរចាមអារាម ជាច្រើនបានលេចឡើងថា ជាកន្លែងលាក់ទុកសត្វព្រៃ បម្រុងនាំចេញ។

/

គួរបញ្ជាក់ថា ប្រាសាទខាងលើនេះ ស្ថិតនៅក្នុងខេត្ត Kanchanaburi ភាគខាងលិចទីក្រុងបាងកក ក៏ជាកន្លែងដែលភ្ញៀវទេសចរណ៍ ចូលចិត្តទៅកម្សាន្តផងដែរ។ បច្ចុប្បន្នប៉ូលិស កំពុងបើកការស៊ើប អង្កេតដើម្បីរកមុខ ក្រុមជនល្មើស ដែលលួចលាក់សត្វព្រៃ ដែលបានសម្លាប់រួចទុកលក់ ដាក់លាក់នៅក្នុងប្រាសាទ ដែលជាទីគោរពបូជារបស់ ប្រជាជនថៃនោះ៕

/

ប្រភព​ ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង