លោក Max Melitzer អាយុ 65ឆ្នាំជាបុរសគ្មានផ្ទះសម្បែងម្នាក់ដែលរស់នៅតាមចិញ្ចើម
ផ្លូវ នៅទីក្រុង Salt Lake រដ្ឋ Utah ប្រទេសអាមេរិក ត្រូវបានតាមរកឃើញ ដោយអ្នក
ស៊ើបអង្កេត ឯកជនម្នាក់ហើយបានប្រាប់គាត់ ថាគាត់ក្លាយជាអ្នកមានលុយដ៏ច្រើន។

លោក Max Melitzer


លោក David Lundberg ជាអ្នកស៊ើបអង្កេតឯកជន បាននិយាយថាគាត់បានរកឃើញ
លោក Max Melitzer កាលពីថ្ងៃសៅរ៍ 18ខែមិថុនាកន្លងមក បន្ទាប់ពីតាមរកគាត់អស់
រយៈពេល២ខែ។ ប្អូនរបស់លោក Max Melitzer បានជួល លោក David Lundberg ទៅ
ស្វែងរកបង​ប្រុសរបស់ខ្លួនដើម្បី ផ្តល់នូវទ្រព្យសម្បត្តិនិងលុយដ៏ច្រើន តាមរយៈលិខិត
បណ្តាំមរតក របស់គាត់។ លោក ដេវិត ឡាន់ប៊ឺក បានបដិសេធមិនបង្ហើបអោយដឹងថា
តើ​លុយចំនួនប៉ុន្មានដែលលោក ម៉ាក់ មេលីតហ្សឺ នឹងទទួលបាននោះទេ។

ប្អូនរបស់លោក Melitzer ឈ្មោះ Morris នៅទីក្រុង New York បានស្លាប់ដោយសារ​ជម្ងឺ​
មហារីកកាលពីខែមេសាឆ្នាំ 2011។ មុនពេលស្លាប់ លោក Morris បានសរសេរលេខិត
បណ្តាំមរតកឲ្យសាច់ញ្ញាតិក្នុងគ្រួសារ ក្នុងនោះមានលោក Melitzer ទៀតផង។ ក៏ប៉ុន្តែ
ពេលនោះ សមាជិក្នុងគ្រួសារក៏មិនដឹងព័ត៌មានអ្វីអំពីលោក Melitzer ដែរ។ ដូច្នេះ លោក
David Lundberg ត្រូវបានជួលដើម្បីស្វែងរកលោក Melitzer។
លោក David Lundberg បាននិយាយថា � ចាប់ពីពេលនេះទៅ គាត់លែងរស់នៅតាមផ្លូវ
ទៀតហើយ។ គាត់នឹងមានជីវិតរស់នៅដូចគេឯងគឺមានអាហារ ការថែទាំសុខភាព និង​
ផ្ទះផ្ទាល់ខ្លួនរបស់គាត់។ បានរស់នៅតាមផ្លូវអស់រយៈពេល៤ឆ្នាំ។

ប្រភព៖ MSNbc
ដោយ៖ ណាវិ ។