ព័ត៌មានអន្តរជាតិ ៖ យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ មន្រ្តីមានសមត្ថកិច្ចនៃទឹក ដីសហរដ្ឋអាមេរិក អោយដឹងថា ជនរងគ្រោះ ៣ នាក់ បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីខ្មាន់កាំភ្លើង បើកការវាយប្រហារ បាញ់រះគ្រាប់ពិត ទៅលើគ្លីនីកក្នុងស្រុកមួយកន្លែង ។

/

អភិបាលក្រុង Colorado Springs រដ្ឋ Colorado សហរដ្ឋអាមេរិក លោក Jonh Suthers អោយដឹង ថា ក្នុងចំណោមជនរងគ្រោះ ៣ នាក់ដែលបានស្លាប់បាត់បង់ជីវិត ក្នុង  នោះ  ម្នាក់ជាមន្រ្តីប៉ូលីស ខណៈ ២នាក់ផ្សេងទៀត ជាជនស៊ីវិល។ មិនត្រឹមតែប៉ុណ្ណោះ នៅមានជនរងគ្រោះមួយចំនួនផ្សេង ទៀតរងរបួសធ្ងន់ស្រាល ។

ជនដៃដល់ ដែលជាខ្មាន់កាំភ្លើង ក្រោយពីបាញ់តទល់ ជាមួយនឹងប៉ូលីស អស់ជាច្រើនម៉ោងនៅពី មុខគ្លីនីក Planned Parenthood នោះ ជាលទ្ធផល ត្រូវបានចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់មន្ទីរ ឃុំឃាំងហើយ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មានជនស៊ីវិល  ជាច្រើននាក់សម្ងំលាក់ ខ្លួននៅក្នុងសំណង់អាគារ គ្លីនីក Planned Parenthood អំឡុង   ពេលដែល  ខ្មាន់កាំភ្លើង បាញ់ត ទល់ជាមួយនឹងសមត្ថកិច្ច។

/

អាជ្ញាធរក្នុងស្រុក អោយដឹងថា ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ  ពីចេតនា នៃការបើកការ វាយប្រហារ បាញ់រះលើកនេះ ពីសំណាក់ បុរសជាខ្មាន់កាំភ្លើង ខណៈ  ជនសង្ស័យ កំពុងស្ថិតក្នុង មន្ទីរឃុុំឃាំង​រង់ចាំការសាកសួរចម្លើយ។ តំបន់ជុំវិញ នៃទីតាំងកើត  ហេតុ គ្លីនីកឯកជន Planned Parenthood     ក្នុង ទីក្រុង Spring Cororado រដ្ឋ  Cororado  សហរដ្ឋអាមេរិក នោះ ត្រូវអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ៕

/

/

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី