មាន់ជល់អាយុ ១៦ ខែមួយក្បាល ដែលជាប់កំណត់ត្រាជល់ឈ្នះបីលើកជាប់ៗគ្នា ត្រូវបានម្ចាស់វាលក់បានតម្លៃ ១ លានបាត(២៩,៤៣៧.៧៥ ដុល្លារអាមេរិក)។ កាលពីថ្ងៃពុធកន្លងទៅអ្នកចូលចិត្តការប្រជល់មាន បាននាំគ្នាចោមរោមនៅកសិដ្ឋានជល់មាន់ Sum-an  ក្នុងស្រុក Saraphi នៅខេត្ដភាគខាងជើងនៃប្រទេស ដើម្បីធ្វើជាសាក្សីពីការលក់សត្វមាន់ ដែលត្រូវបានគេនិយាយថា មានជល់នេះជាពូជមាន់ថៃ កាត់ភូមា។

ម្ចាស់កសិដ្ឋានលោក Charnnarong Chuenjit អាយុ ៣៦ ឆ្នាំបាននិយាយថា មាន់ជល់អាយុ ១៦ ខែនេះ មានទម្ងន់ ២,៦ គីឡូក្រាម ហើយវាជាមាន់មួយក្បាល ក្នុងចំណោមមាន់ចំនួន ៥០ ក្បាល ដែលចិញ្ចឹមនៅលើដីរបស់គាត់។ គាត់បានទិញសត្វមាន់នេះក្នុងតម្លៃ ៨០,០០០ បាតនៅពេលដែលវា មានអាយុតិចជាងមួយឆ្នាំ។

/ លោក Charnnarong បាននិយាយថា តម្លៃរបស់វា បានកើនឡើង បន្ទាប់ពីវាបានជល់ឈ្នះការប្រកួត ៣ លើកផ្ទួនៗគ្នា។ ដំបូង មាន់នេះត្រូវបានគេសុំទិញក្នុងតម្លៃ ៥០០,០០០ បាត ប៉ុន្ដែគាត់ពុំព្រមលក់ ។ ក្រោយមក គេសុំទិញវាពីគាត់ក្នុងតម្លៃ ១លានបាត ហើយគាត់ក៏យល់ព្រមលក់។ ម្ចាស់ថ្មី ដែលមានចិត្ដត្រេកអរក្រោយទទួលបានមាន់ជល់នេះ គឺមានឈ្មោះ Seksan Nanta អាយុ ៣០ ឆ្នាំជាម្ចាស់កសិដ្ឋាន Sirikanya  ដែលស្ថិតនៅក្នុងស្រុក Saraphi ផងដែរ។ គាត់បាននិយាយថា គាត់បានមើលការប្រកួតលើកទី ២  និងលើកទី ៣ របស់មាន់ជល់នេះ ហើយគាត់មានការចាប់អារម្មណ៍ ជាមួយនឹងក្បាច់ប្រយុទ្ធរបស់វា។ នៅក្នុងការប្រកួតលើកទីពីរ វាបានផ្ដួលគូប្រកួតត្រឹមរយៈពេល ១៦ នាទី។ គាត់ដឹងច្បាស់ថា គាត់នឹងទិញវាយក។

/

លោក Seksan បាននិយាយថា លោកនឹងធ្វើការប្រកួតមាន់នេះ ជាមួយនឹងមាន់ដទៃទៀត ប៉ុន្តែគោលបំណងចម្បង គឺប្រើវាដើម្បីបង្កាត់ពូជជាមួយមេមាន់ ដែលមានបង្កាត់ពូជ ដោយមាន់ជល់មីយ៉ាន់ម៉ាតម្លៃ ៤ លានបាត ដែលគាត់មានរួចមកហើយ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost