(បរទេស)៖ ពិតជាមិនធ្លាប់ដឹងមែន ពីដំណើរប្រតិបត្តិការ ការពារកងអង្គរក្ស របស់ប្រធានាធិបតីប្រទេសចិន លោក ស៊ី ជីនពីង ដែលជាប្រទេសលំដាប់ទី២ ផ្នែកសេដ្ឋកិច្ចលើលោក គ្រាន់តែលោក​ធ្វើដំណើរចូលក្នុងឡាន មានអ្នកការពាររាប់សិននាក់ ដេញតាម​យ៉ាងប្រកៀកប្រកិត ​បង្ហាញពីការយកចិតទុកដាក់ របស់កងការពារ យ៉ាងរឹងមាំ។

/

វីដេអូប្រមាណ​ជាង ១នាទី ​បង្ហាញពីយុទ្ធសាស្រ្តក្នុងការ ការពារថ្នាក់ដឹកនាំរបស់ខ្លួន យ៉ាងម៉ឺងម៉ាត់ ដែលពីមុនមកមិនធ្លាប់ជួប។ ប៉ុន្តែដោយឡែក ប្រសិនបើយើងងាកទៅមើល លើប្រធានាធិបតី អាមេរិក លោក អូបាម៉ា វិញ ហាក់បីដូចជាមិនសូវជាមាន អង្គរក្សការពារច្រើនដូច លោក ស៊ី ជីនពីង នោះទេ ពោលគឺជាលក្ខណៈសាមញ្ញធម្មតាបំផុត និងខុសគ្នា ដូចមេឃ និងដី៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង