Google Earth បានរកឃើញប្រាសាទពីរ៉ាមីតមួយដែលមានរូបរាងដូច UFO ដ៏ធំមួយនៅក្រោមបាទសមុទ្រប៉ាស៊ីហ្វិក។
អ្នកស្រាវជ្រាវ Marcelo Igazusta មកពីអាហ្សង់ទីន គឺជាមនុស្សដំបូងគេ ដែលបានរកឃើញសំណង់ចម្លែកមួយនេះ នៅក្រោមសមុទ្រ កាលពីខែឧសភា ឆ្នាំ ២០១៦។

រស្មីដែលចាំងចេញពីទីងងឹតក្រោមសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច Mexico បាននាំឱ្យ Marcelo Igazusta រកឃើញប្រាសាទពីរ៉ាមីតដ៏ធំ ដែលជ្រុងនិមួយៗ មានប្រវែង ១៣,៧គីឡូម៉ែត្រ។
ថ្វីបើនៅក្រោមសមុទ្រ ប៉ុន្តែបើសិនអ្នករកមើល និងស្រមៃអំពីប្រាសាទពីរ៉ាមីត នោះប្រាសាទនឹងបង្ហាញខ្លួន។

Scott C Waring មកពីគេហទំព័រ UFO Sightings Daily បានទទួលស្គាល់នូវព័ត៌មាននេះ ហើយបានលើកឡើងថា ៖ “ពីរ៉ាមីតដ៏មហិមា” នេះ ស្ថិតនៅមិនឆ្ងាយពីប្រាសាទ Maya និង Aztec នៅម៉ិចស៊ីកូ។
មនុស្សជាច្រើនបានសង្ស័យថា បើទោះជាប្រាសាទពីរ៉ាមីតបុរាណត្រូវបានមនុស្សសាងសង់ឡើង តែមានតែមនុស្សភពក្រៅប៉ុណ្ណោះដែលអាចដឹកនាំមនុស្សក្នុងការសាងសង់នេះបាន សូម្បីតែនៅក្រោមសមុទ្រ។

លោក Scott C Waring មានប្រសាសនាថា ៖ “ប្រាសាទពីរ៉ាមីត នៅក្រោមសមុទ្រ មិនមែនជា UFO ទេ ប៉ុន្តែ វាអាចជាមូលដ្ឋានមួយរបស់មនុស្សភពក្រៅ។ យ៉ាងណាក៏ដោយ វាគឺជាការរកឃើញដ៏អស្ចារ្យមួយ។”។
ប្រែសម្រួល ៖ បុត្រា