ប្រការនេះ ប្រហែលជា Apple ចង់ប្រាប់ចោរថា ៖ “លះបង់អំពើលួចភ្លាមទៅណា៎ចោរទាំងឡាយអើយ!”

កាលពីឆ្នាំ ២០១០ ក្រុមហ៊ុន Apple បានចុះឈ្មោះស្នើសុំប័ណ្ណកម្មសិទ្ធិបញ្ហាមួយដែលអធិប្បាយថា ក្រុមហ៊ុននេះអាចនឹងបំពាក់បច្ចេកវិទ្យាដែលជួយដល់នគរបាលក្នុងការចាប់ខ្លួនចោរដែលលួច iPhone ។ ថ្មីៗនេះ Apple បានអាបដេតបច្ចេកវិទ្យាថ្មី ទៅលើប័ណ្ណកម្មសិទ្ធិបញ្ញាខាងលើ។

/

បច្ចេកវិទ្យាដែល Apple បន្ថែមខាងលើ គឺជាសមត្ថភាពប្រើ Touch ID ដើម្បីថតយកស្នាមក្រយៅដៃរបស់ចោរ ទន្ទឹមនឹងបច្ចេកវិទ្យាដែលបានស្នើសុំ ដូចជាថតសម្លេង និងថតរូបរបស់ចោរ នៅពេលពួកគេព្យាយាមប្រើទូរស័ព្ទដែលលួចបាន។

យ៉ាងនេះក្ដី មនុស្សមួយចំនួនមានការព្រួយបារម្ភថា ទន្ទឹមនឹងការទប់ស្កាត់ចោរលួច រដ្ឋាភិបាលក៏អាចប្រើប្រាស់មុខងារខាងលើដើម្បីតាមដាន ឬប្រមូលស្នាមក្រយៅដៃរបស់អ្នកប្រើប្រាស់។ ដូច្នេះ មុខងារខាងលើនេះ កំពុងតែបង្កទំនាស់ជាមួយនឹងគោលការណ៍ការពារសម្ងាត់ថ្មីដែល Apple ទើបតែបានអនុវត្ត។

រហូតមកដល់ពេលនេះ បណ្ដាវិធីទប់ស្កាត់ចោរលួចរបស់ Apple គឺសុទ្ធតែទាក់ទឹននឹងមុខងារដូចជា Activation Lock និងសមត្ថភាពតាមដានឧបករណ៍ iOS ដែលបានបាត់ពីចម្ងាយ ឬលុបចោលទិន្នន័យទាំងអស់នៅពេលចាំបាច់។ បណ្ដាបច្ចេកវិទ្យាខាងលើនេះ កំពុងតែមានឥទ្ធិពលខ្លាំង ទើបធ្វើឱ្យការលួចប្លន់ iPhone មានការថយចុះជាងមុន។

ប្រែសម្រួល ៖ តារាប្រភព ៖ theverge