ព័ត៌មានអន្តរជាតិ ៖ វីដេអូឃ្លីប មានថេរៈវេលាដ៏ខ្លីមួយ ត្រូវបានបង្ហោះឡើងជាសាធារណៈ ខណៈ បុរសម្នាក់នៅក្នុងវីដេអូនោះ ចេញមុខអះអាងថាខ្លួនគឺជា Kim Han Sol ដែលត្រូវជាកូនប្រុសលោក Kim Jong Nam ដែលត្រូវបានគេសម្លាប់ នៅអាកាសយានដ្ឋានអន្តរជាតិ ប្រទេសម៉ាឡេស៊ី កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ។ 

/

ឃ្លីបវីដេអូ រយៈពេលខ្លីត្រឹមតែ ៤០ វិនាទីដែលមានចំណងជើងថា KHS Video ត្រូវបានបង្ហោះ ចូលទៅកាន់គេហទំព័រវីដេអូដ៏ល្បី Youtube នៃ Channel ផ្លូវការ នាយកដ្ឋានការពារជនស៊ីវិល Cheollima ឬ Cheollima Civil Defense កាលពីថ្ងៃអង្គារ ទី ៧ មីនា ដែលChannel ផ្លូវការ នោះហើយ បានធ្វើការទាក់ទងដោយផ្ទាល់ មកកាន់សារព័ត៌មាន សឹង្ហបុរី Channel NewsAsia  បន្ទាប់បង្ហោះវីដេអូជាផ្លូវការ និងជាសាធារណៈ ។ គួររំឮកថា តាមរយៈការគូសបញ្ជាក់នៅក្នុង ឃ្លីបវីដេអូ បុរសដែលអះអាងថា ខ្លួនគឺជា Kim Han Sol ដែលត្រូវជាកូនប្រុសលោក Kim Jong Nam នោះ បានស្រាយបំភ្លឺ ជាភាសាអង់គ្លេសឲ្យដឹងថា ៖  My name is Kim Han Sol, from North Korea, part of the Kim family, the man says in the video. My father has been killed a few days ago. I'm currently with my mother and my sister. We are very grateful to ..., he says, before the audio cuts off. He signs off by saying: We hope this gets better soon. 

/

/

ក្នុងរយៈពេល ត្រឹមតែ ៤០វិនាទី ខណៈបង្ហាញខ្លួននៅក្នុងឃ្លីបវីដេអូ បុរសម្នាក់នោះ បានបង្ហាញ នូវលិខិតឆ្លងដែនរបស់ខ្លួន ដើម្បីបញ្ជាក់អត្តសញ្ញាណថាខ្លួនពិតជាកូនប្រុស លោក Kim Jong Nam ពិតប្រាកដមែន ប៉ុន្តែព័ត៌មានលម្អិតជាក់ស្តែង ត្រូវបានបិទដោយផ្ទាំងខ្មៅ ក្នុងលក្ខខ័ណ្ឌ សុវត្ថិភាពសាម៉ីខ្លួន។ 

របាយការណ៍ បញ្ជាក់ឲ្យដឹងថា សារព័ត៌មាន Channel NewsAsia បានបំភ្លឺជាមួយនឹងមន្រ្តីផ្លូវការ ដែលមានឈ្មោះថា Do Hee Youn ជាសកម្មជនមកពី សម្ព័ន្ធប្រជាពលរដ្ឋដើម្បីសិទ្ធិមនុស្សនៃអ្នកដែលគេចាប់ពង្រត់និងជនភៀសខ្លួនកូរ៉េខាងជើង ឬ the Citizens Coalition for Human Rights of Abductees and North Korean Refugees ឲ្យដឹងថា បុរសម្នាក់ដែលបានបង្ហាញខ្លួន នៅក្នុងឃ្លីប វីដេអូនោះ ពិតជាលោក Kim Han Sol ពិតប្រាកដមែន ៕

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA