កន្ធាយមួយក្បាលកំពុងត្រូវបានគេនាំយកទៅសម្លាប់ដើម្បីធ្វើជាអាហារ ប៉ុន្តែ វាបានប្រញាប់សងសឹកបុរសដែលបម្រុងនឹងសម្លាប់វា។

បុរសជនជាតិចិនម្នាក់ បានធ្លាក់ទៅក្នុងស្ថានភាពលំបាកជាងពេលណាៗទាំងអស់ ដោយសារតែត្រូវកន្ធាយខាំជាប់ប្រដាប់ភេទ។
នៅក្នុងពេលកំពុងយួរកន្ធាយដែលត្រូវបានចងជាប់ ក្បាលរបស់កន្ធាយបានបែរមកចំកន្លែង “សម្ងាត់” របស់បុរសនេះ។ បន្ទាប់មក កន្ធាយក៏បានខាំចំប្រដាប់ភេទរបស់បុរសនេះ ដោយមិនលែង។
បើទោះជាមានខោច្រើនជាន់ ប៉ុន្តែ បុរសនេះក៏នៅតែមានការឈឺចាប់ នៅចំពោះគ្រោះថ្នាក់ដ៏ចម្លែកនេះ។ ក្នុងវីដេអូនេះបានបង្ហាញថា បុរសនេះ បានឈប់ និងដោះវាចេញ ប៉ុន្តែមិនបានសម្រេច។

មនុស្សទាំងឡាយដែលនៅកន្លែងកើតហេតុ បាននាំគ្នាស្រែក និងសើច នៅពេលកន្ធាយ ប្ដេជ្ញាខាំជាប់ មិនលែង។
យោងតាម Daily Mail នេះគឺជាកន្ធាយចិនមួយប្រភេទ។ វាតែងត្រូវបានគេធ្វើជាម្ហូបដើម្បីហូបជាមួយបបរ។ កន្ធាយត្រូវបានគេចាត់ទុកជាអាហារឆ្ងាញ់បំផុតមួយនៅអាស៊ី។
ប្រែសម្រួល ៖ តារាប្រភព ៖ Daily Mail