(បាត់ដំបង)៖ យុវតីវ័យ អាយុ ២១ឆ្នាំម្នាក់ បានលោតទឹកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ពានឧត្តរ ឆ្លងស្ទឹងសង្កែ ស្ថិតក្នុងភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

ឪពុកម្តាយជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង៤ ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ កូនស្រីរបស់គាត់ ឈ្មោះ ឌិន ស៊ីណាត អាយុ២១ឆ្នាំ រស់នៅក្រុមទី៦ ភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានចេញពីផ្ទះបាត់ គាត់សួរក៏មិនឆ្លើយ លុះវេលាម៉ោង ៧៖៥០នាទី ព្រឹកថ្ងៃដដែល ក៏មានការផ្អើលឆោឡោ សង្ស័យថា ជនរងគ្រោះលោតទឹក ពីលើស្ពាន ក៏នាំគ្នាមុជរាវរកឃើញ តែជាអកុសល្យយុវតីរូបនេះ បានស្លាប់បាត់ទៅហើយ។

បន្ទាប់ពីបានស្រង់សពជនរងគ្រោះ ឡើងលើគោកហើយ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត សម្លាប់ខ្លួន ដោយលោតទឹកពី លើស្ពានពិតមែន។ បច្ចុប្បន្ន សពយុវតីខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី