បច្ចុប្បន្ននេះគ្រោះថ្នាក់ដែលកើតឡើងពីការធ្លាក់យន្តហោះ បានកើតឡើងជាបន្តបន្ទាប់
ដែលបានបង្កអោយមានមនុស្សរាប់សិបនាក់បានបាត់បង់ជីវិត ។ តួយ៉ាងដូចជាពេលថ្មីៗ
នេះ 44 នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងប្រទេស រុស្ស៊ី
ជាដើម ។ ទាំងនេះគឺជាសោកនាដកម្មមួយដែលមនុស្សគ្រប់រូបមិនអាចដឹងមុនបានឡើយ
ស្របពេលជាមួយការបំរែបំរួលនៃ អាកាសធាតុ និង ការធ្វេសប្រហែសរបស់ អ្នកបើកបរ
ទើបបណ្តាលអោយអ្នកដំនើរជួបនូវគ្រោះថ្នាក់បែបនេះ ។ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍
ខ្លះៗដែលនិយាយពីគ្រោះថ្នាក់ធ្លាក់យន្តហោះគួរអោយ រន្ធត់បំផុតនៅក្នុងពិភពលោក
យើងនេះ ៖


សាកសពយន្តហោះ Boeing 747 របស់ KLM
-ថ្ងៃទី 27 ខែមីនា ឆ្នាំ 1977 : មនុស្ស 583 នាក់បានស្លាប់នៅក្នុងការបុកគ្នានៃយន្តហោះ
ពីរគ្រឿង ធុន Boeing 747 របស់ក្រុមហ៊ុន KLM និង Pan American ដែលបានបុកគ្នានៅលើ
ផ្លូវនៃព្រលាន Tenerife ក្នុងប្រជុំកោះ Canary ប្រទេស អេស្ប៉ាញ ។ នេះជាសោកនាដកម្ម
មួយដែលពិភពលោកមិនអាចបំភ្លេចបានឡើយ ។
-ថ្ងៃទី01 ខែ មករាឆ្នាំ 1978 : យន្តហោះធុន Boeing 747 របស់ក្រុមហ៊ុន Air India បាន
ធ្លាក់ចូលទៅក្នុងសមុទ្រក្រោយពេលធ្វើការហោះហើរពីទីក្រុង Mumbai ប្រទេស ឥណ្ឌា និង
បានសំលាប់ជីវិតមនុស្ស 213 នាក់ ។
-ថ្ងៃទី25 ខែឧសភា ឆ្នាំ1979 : យន្តហោះធុន DC-10 របស់ American Airlines បានធ្លាក់
នៅក្រោយពេល ធ្វើការហោះហើរចេញពីព្រលាន OHare នៃរដ្ឋ Chicago បានសំលាប់អ្នក
ដំនើរចំនួន 275 នាក់ ។


យន្តហោះ Lockheed L-1-11-200 របស់ក្រុមហ៊ុន Saudia
-ថ្ងៃទី19 ខែសីហាឆ្នាំ 1980: យន្តហោះធុន Lockheed L-1-11-200 របស់ក្រុមហ៊ុន
អាកាសចរណ៍ Saudia បានធ្វើការចុះចតជាបន្ទាន់នៅទីក្រុង Riyadh នៃប្រទេស អារ៉ាប៊ីសា
អួឌីត តែពុំបានជោគជ័យ យន្តហោះក៏ផ្ទុះតែម្តង និងបានសំលាប់ជីវិតមនុស្ស 301នាក់ ។
-ថ្ងៃទី 12 ខែ សីហា ឆ្នាំ 1985:យន្តហោះធន់ Boeing 747 របស់ Japan Airlines បាន
សំលាប់មនុស្ស 520 នាក់ នៅខណៈពេលដែលបុកនឹងភ្នំ ក្រោយពីបាត់ ផ្នែកមួយនៅ
កន្ទុយ ។
-ថ្ងៃទី12 ខែធ្នូឆ្នាំ 1985: យន្តហោះធុន DC-8 របស់ក្រុមហ៊ុន Arrow Air បានជួបគ្រោះ
ថ្នាក់ក្រោយពេលធ្វើការហោះហើរពី Newfoundland ប្រទេស Canada បានសំលាប់
256នាក់ ។
-ថ្ងៃទី 26 មេសា ឆ្នាំ1994 : យន្តហោះធុន Airbus A300 របស់ China Airlines បាន
សំលាប់មនុស្ស 264 នាក់នៅពេលដែលធ្វើការចុះចតនៅព្រលាន Nagoya ក្នុងប្រទេស
ជប៉ុន ។
-ថ្ងៃទី 12 ខែ វិច្ឆិការ ឆ្នាំ 1996 : យន្តហោះធុន Boeing 747 របស់ អារ៉ាប៊ីសាអូឌីត បាន
បុកជាមួយ យន្តហោះដឹកអ្នកដំនើររបស់ Kazakhstan នៅជិត New Delhi ប្រទេស ឥណ្ឌា
បានសំលាប់មនុស្ស 349 នាក់ ។
-ថ្ងៃទី 6 ខែសីហា ឆ្នាំ 1997 : យន្តហោះធុន Boeing 747-300 របស់ក្រុមហ៊ុន Korean Air
បានសំលាប់ជីវិតមនុស្ស 228 នាក់ពេលដែលចុះចតនៅលើកោះ Guam ។
-ថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ1997: យន្តហោះធុន Airbus A300 របស់ក្រុមហ៊ុន
Garuda Indonesia បានសំលាប់មនុស្ស 234 នាក់ នៅក្នុងគ្រោះថ្នាក់មួយនៅជិតព្រលាន នៃ
ទីក្រុង Medan ។
-ថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 1998: យន្តហោះធុន Airbus A300 របស់ China Airlines បានជួប
នឹងគ្រោះថ្នាក់នៅពេលដែលធ្វើការចុះចតនៅព្រលាន Taipei នៃប្រទេស តៃវ៉ាន់ បាន
សំលាប់មនុស្ស 203 នាក់ ។


Airbus A300 របស់ China Airlines
-ថ្ងៃទី 31 ខែ តុលា ឆ្នាំ1999 :យន្តហោះធុន Boeing 767 របស់ Egypt Air បានធ្លាក់ចូល
ទៅក្នុងសមុទ្រ នៅមិនឆ្ងាយពីកោះ Nantucket ប៉ុន្មានទេ ហើយគ្រោះថ្នាក់នោះត្រូវបានគេ
ដឹងថា មកពីអ្នកបើកបរ រងជាអ្នកបង្ក និងបានសំលាប់អ្នកដំនើរ 217 នាក់ ។
-ថ្ងៃទី 12 ខែ វិច្ឆិការ ឆ្នាំ 2001: យន្តហោះធុន Airbus A300 របស់ American Airlines
បានធ្លាក់នៅក្រៅទីក្រុង New York ក្រោយពេលធ្វើការហោះហើរពីព្រលាន JFK និង
សំលាប់ជីវិតមនុស្ស 265 នាក់ ។
-ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ 2002 :យន្តហោះធុន Boeing 747 របស់ China Airlines បានផ្ទុះ
ជាច្រើនបំណែក នៅក្នុងលំហរ អាកាស និងបានធ្លាក់ចូលទៅក្នុង សមុទ្រប្រទេស តៃវ៉ាន់
បានសំលាប់មនុស្ស 225 នាក់ ។


យន្តហោះ Boeing 747 របស់ China Airlines

យន្តហោះ Boeing 747 របស់ China Airlines ត្រូវបានផ្គុំឡើងវិញដើម្បីធ្វើការស្រាវជ្រាវ
-ថ្ងៃទី 19 ខែ កុម្ភៈ ឆ្នាំ 2003 : យន្តហោះដឹកកងកំលាំងទាហាន ការពារបដិវត្តន៍ ប្រទេស
អ៊ីរ៉ង់ បានហោះទៅបុកភ្នំ និងបានសំលាប់ 275 នាក់ ។
-ថ្ងៃទី 31ខែ ឧសភា ឆ្នាំ 2009 :យន្តហោះ Airbus A330-200 របស់ Air France បានបាត់
ខ្លួននៅក្នុងមហាសមុទ្រ អាត្លង់ទិច ខណៈពេលដែលធ្វើដំនើរពី Rio de Janeiro មក Paris
ដោយមូលហេតុនៅមិនទាន់បានរកឃើញនៅឡើយ និងបានសំលាប់មនុស្ស 228 នាក់ ។

យន្តហោះ Airbus A330-200 របស់ Air France
-ថ្ងៃទី 21 មិថុនា ឆ្នាំ 2011 :យន្តហោះធុន Tu-134 បានធ្លាក់នៅក្នុងសាធារណៈរដ្ឋ Karelia
ភាគខាងជើងប្រទេស រុស្ស៊ី បានសំលាប់មនុស្ស 44 នាក់ និង 8នាក់ រង របួសធ្ងន់ ៕
(ពី VNmedia)
ដោយ៖ រដ្ឋា
រំលឹកឡើងវិញពីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅព្រលាន​ភ្នំពេញ​(ឬព្រលាន​យន្ត​ហោះ​ពោធិ៍ចិនតុង) ឆ្នាំ1997