កុមារាម្នាក់ដែលមានគម្រោងបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគខាងជើងអ៊ីរ៉ាក់ ត្រូវបានចាប់ខ្លួន មុនពេលធ្វើការវាយប្រហារ។

/

ក្មេងប្រុសបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ អាយុប្រហែល ១២ ឬ ១៣ឆ្នាំ ត្រូវបានកម្លាំងសន្ដិសុខរបស់ជនជាតិ Kurd នៅ Kirkuk ចាប់ខ្លួនកាលពីយប់មិញ នេះបើតាមទំព័រ RT។ កម្លាំងសន្ដិសុខរបស់ជនជាតិ Kurd បានដោះខ្សែក្រវាត់គ្រាប់បែកអត្តឃាតដែលចងជាប់នឹងខ្លួនរបស់ក្មេងនេះ ហើយក្រោយមក ក៏បំផ្ទុះវាចោលនៅកន្លែងសុវត្ថិភាព។

ហេតុការណ៍ខាងលើនេះ បានកើតឡើងមិនដល់ ២៤ម៉ោង បន្ទាប់ពីជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានវាយប្រហារទៅលើពិធីជប់លៀងអាហ៍ពិពាហ៍មួយ នៅតួកគី បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៥១នាក់ និងរងរបួស ១០០នាក់។

ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានថ្លែងថា ក្រុមរដ្ឋអ៊ីស្លាម ISIS គឺជាអ្នកនៅពីរក្រោយការវាយប្រហារខាងលើ រួមនឹងកុមារអាយុប្រហែល ១២ ទៅ ១៣ឆ្នាំម្នាក់នេះផងដែរ។

ប្រែសម្រួល ៖ តារា