កាលពីព្រឹកថ្ងៃអង្គារ២១ខែមិថុនា គ្រោះថ្នាក់ធ្លាក់យន្តហោះបាន កើតឡើងនៅប្រទេស
រុស្ស៊ីធ្វើឲ្យ មនុស្សចំនួន៤៤នាក់បានស្លាប់និងមនុស្សចំនួន៨នាក់ផ្សេងទៀតបាន រងរបួស
ធ្ងន់ធ្ងរ។

តាមប្រភពព័ត៌មានប្រទេសរុស្ស៊ីបានឲ្យដឹងថា យន្តហោះRussAir Tu-134 កំពុងធ្វើ ដំណើរ
ដោយហោះចេញពីអាកាសយានដ្ឋាន Domodedovo ក្នុងទីក្រុងម៉ូស្គូទៅកាន់អាកាសយាន
ដ្ឋានក្រុង Petrozavodsk។ នៅពេលយន្តហោះនេះ ព្យាយាមចុះចតក្នុងគ្រាអាសន្នអាកាស
ធាតុដ៏អាក្រក់ បានធ្លាក់ទៅលើ ផ្លូវរថយន្តដែលស្ថិតនៅចម្ងាយ​២គីឡូម៉ែត្រពីទិសដៅ​ចុះចត​
របស់វានៅ អាកាសយានដ្ឋានក្រុង Petrozavodsk ក្នុងតំបន់ Karelia ហើយបាន​ផ្ទុះឆេះចេញ​
ជាអណ្តាតភ្លើងខ្លាំងនៅប្រទេសរុស្ស៊ីភាគ ជើង។

ក្រសួងសង្គ្រោះបន្ទាន់ក្នុងតំបន់នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​
�យន្តហោះ​ដែលដឹកអ្នកដំណើរ ៤៣នាក់និងក្រុមនាវិកចំនួន៩នាក់នេះបានធ្លាក់និង
ផ្ទុះជាអណ្តើត ភ្លើងខណៈដែលវាបានប៉ះទៅនឹងដី� ។



ប្រភព៖ Lifenews
ដោយ៖ មិនា ។