(ភ្នំពេញ)៖ ក្រុមភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានក្រវីក្បាល និងរិះគន់យ៉ាងខ្លាំងចំពោះទីតាំង X-Ray (កន្លែងត្រួតពិនិត្យឥវ៉ាន់យួរដៃ) ថា មានភាពយឺតយ៉ាវយ៉ាងខ្លាំង បណ្តាលឲ្យកកស្ទះមនុស្សជារៀងរាល់ថ្ងៃ មុនពេលដែលពួកគេត្រូវឡើងចូលទៅក្នុងយន្តហោះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ គេសង្កេតឃើញថា ក្រុមភ្ញៀវដែលត្រូវធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ យ៉ាងណែន បានឈរតម្រង់ជួរគ្នា ដើម្បីឆ្លងកាត់ កន្លែង X-Ray ដោយសារតែបុគ្គលិកធ្វើការនៅទីនោះតិចពេក ហើយធ្វើឲ្យភ្ញៀវម្នាក់ៗ ក្រវីក្បាលគ្រប់ៗគ្នា ចំពោះការរង់ចាំ និងការធ្វើការមួយៗរបស់បុគ្គលិក។

ពលរដ្ឋខ្មែរម្នាក់ដែលត្រូវធ្វើដំណើរទៅបរទេស បានផ្ញើរូបភាព នៃការកកស្ទះមនុស្សនេះ មកកាន់ អង្គភាព Fresh News ដើម្បីឲ្យជួយផ្សព្វផ្សាយដឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ជាពិសេសអាកាសចរណ៍សីុវិល ឲ្យជួយដោះស្រាយផង ដើម្បីកុំឲ្យមានបាតុភាពបែបនេះទៀត។

ភ្ញៀវជនជាតិខ្មែររូបនេះ បាននិយាយថា «មនុស្សជាច្រើននាក់ បានមករង់ចាំនៅកន្លែង X-Ray ក្រោយ Check-in រួច គឺយឺតយ៉ាវណាស់ ហើយបុគ្គលិក ក៏តិចទៀត Check ម្តងមួយៗ មិនដឹងពេលណាចប់ទេ ចឹងសូមឲ្យថ្នាក់ដឹកនាំ ដែលគ្រប់គ្រងនៅព្រលានយន្តហោះហ្នឹងជួយរកដំណោះស្រាយផង»

បើតាមអ្នកដំណើររូបនេះ បានបញ្ជាក់ថា បាតុភាពបែបនេះបានកើតឡើងប៉ុន្មានថ្ងៃមកហើយ តែមិនទាន់ឃើញមានការដោះស្រាយទេ ដែលនាំឲ្យមានការរិះគន់ពីក្រុមភ្ញៀវយ៉ាងខ្លាំង ជាពិសេសនោះគឺប៉ះអារម្មណ៍ភ្ញៀវអន្តរជាតិតែម្តង។

width=730

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី