ការប៉ះទង្គិចគ្នាមួយបានកើតឡើងនៅក្នុងកិច្ចប្រជុំសភាថៃកាលពីថ្ងៃទី ៣០ឧសភា ខណៈដែលតំណាងរាស្ដ្រមកពីបក្សប្រជាធិបតេយ្យបានរិះគន់យ៉ាងខ្លាំងក្លា ចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីការផ្សះផ្សាជាតិ។

កិច្ចប្រជុំបានផ្អាកនៅពាក់កណ្ដាលទី នៅពេលដែលប្រធានរដ្ឋសភារបស់ថៃ លោក Somsak Kiatsuranont មិនអើពើដល់ការជំទាស់របស់ក្រុមតំណាងរាស្ដ្រមកពីបក្សប្រឆាំង និងបានអំពាវនាវអោយបោះឆ្នោតអនុម័តទៅលើសេចក្ដីព្រាងច្បាប់ផ្សះផ្សាជាតិមួយនេះ។

ប្រតិកម្មទៅនឹងហេតុការណ៍ខាងលើ តំណាងរាស្ដ្រ Thana Chirawinit​ បាន លោត ទៅដល់កន្លែងអង្គុយរបស់លោក Somsak Kiatsuranont រួចប្រើពាក្យពិបាកស្ដាប់ជាច្រើន ព្រមទាំងបានស្នើអោយលោកលាលែងពីតំណែង។

width=472

width=475

ក្រោយមក សមាជិកសភាមួយក្រុមទៀតក៏បានចូលរួមដៃជាមួយ Chirawinit ។ តំណាងរាស្ដ្រមួយចំនួនថែមទាំងបានបោះក្រដាសឯកសារចុះទៅលើឥដ្ឋផងដែរ។

ហេតុការណ៍នេះកាន់តែអាក្រក់ទៅៗ រហូតដល់នគរបាលចំនួន ៤០នាក់ត្រូវធ្វើសកម្មភាពដើម្បីការពារអ្នកនាំពាក្យរបស់រដ្ឋសភា។

ជាមួយគ្នានេះដែរ ក្រុមបាតុករអាវលឿងរាប់ពាន់នាក់ក៏បានប្រមូលផ្ដុំគ្នាដើម្បីប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ផ្សះផ្សាជាតិ។ ពួកគេយល់ថា នោះគឺជាវិធីដើម្បីអនុញ្ញាតអោយអតីតនាយករដ្ឋមន្ដ្រីថៃលោក Thaksin Shinawatra បានចូលស្រុកដោយស្របច្បាប់តែប៉ុណ្ណោះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing