កំពង់ធំៈ រថយន្តកូរ៉ូឡា ១គ្រឿងបានបែកកង់ ពេលកំពុងបើកបរ បណ្តាលឲ្យក្រឡាប់ ៤-៥ត្រឡប់នៅវេលា ម៉ោង៣ និង៣០នាទី ទី១៧ ខែធ្នូ ឆ្នំា ២០១២ នៅចំណុច ផ្លូវជាតិលេខ៦ ភូមិត្រពំាងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំ ។
នគរបាលចរាចរ បានឲ្យដឹងថា ជនរងគ្រោះ ជាអ្នកបើកបរឈ្មោះ គឹម លីន ភេទប្រុស អាយុ២២ឆ្នំា និងក្មួយស្រី ឈ្មោះ វីន ស្រីណា អាយុ៣ឆ្នំា រស់នៅ ភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ជនរងគ្រោះបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល