កម្មវិធីថ្មីរបស់ Apple បានអនុញ្ញាតដល់អ្នកប្រើប្រាស់ អាចផ្លាស់ប្តូរ រាល់បណ្តាឆ្នាំងសាកក្លែងក្លាយ ប្តូរយកផលិតផលហ្ស៊ីន ដោយគ្រាន់តែចំណាយលុយតែ 10 USD ប៉ុណ្ណោះ។

អតិថិជនអាចធ្វើការ ផ្លាស់ប្តូរឆ្នាំងសាក iPhone, iPad និង iPod Original ចាប់ពីថ្ងៃទី ១៦ ខែសីហា នៅតាមបណ្តាហាងផ្លូវការរបស់ Apple ឬហាងដែលមានការអនុញ្ញាត លក់ចែកចាយពី Apple ។ តាម Cnet កម្មវិធីថ្មីរបស់ Apple នេះ វាមានន័យដូចនឹងការដែល ក្រុមហ៊ុនកំពុងដាក់លក់ឆ្នាំងសាក ក្នុងតំលៃទាបជាងមុន ពាក់កណ្តាល ដែលផលិតផលនីមួយៗ ជាធម្មតាដាក់លក់តំលៃ 19 USD។

ដើម្បីប្តូរឆ្នាំងសាកថ្មីបាន ក្រៅតែពីការយកមកជាមួយនូវ ផលិតផលរបស់ហាងផ្សេងៗ (មិនមែនផលិតផលហ្ស៊ីន របស់ Apple) អតិថិជនក៏ត្រូវយកមកតាមនូវគំរូ iPhone, iPad ឬ iPodរបស់ខ្លួនមកជាមួយ ដើម្បីធ្វើការត្រួតពិនិត្យ លេខស៊េរី (Serial Number)។ ឧបករណ៍មួយ អាចប្តូរបាន ឆ្នាំងសាកតែមួយគត់។ ក្នុងនោះ បណ្តាផលិតផលក្លែងក្លាយ ក្រោយពីប្រមូលបាននឹងត្រូវធ្វើការបំផ្លាញចោល។

/

កម្មវិធីប្តូរឆ្នាំងសាកហ្ស៊ីន របស់ Apple នេះ ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន បានជួបរឿង Scandalមិនតិចឡើយ ស្តីពីផលិតផលរបស់ខ្លួន បានបង្កឲ្យមានការស្លាប់ដល់នារីបម្រើលើយន្តហោះម្នាក់នៅចិន និងធ្វើឲ្យអ្នកប្រើប្រាស់ម្នាក់នៅ Australia ត្រូវចូលដេកពេទ្យ ព្រោះការឆក់ចរន្តអគ្គិសនី៕

ដោយ៖ សិលាប្រភព៖ VE