ព័ត៌មានអន្តរជាតិ ៖ ក្មេងតូចៗបីរូប  ត្រូវបានជួយសង្គ្រោះពីការស្លាប់បាត់បង់ជីវិត  ពោលគឺជួយសង្គ្រោះពួកគេចេញពីរថយន្តដែលបានជន់លិច ដោយសារជំនន់ទឹកភ្លៀង នៅឯស្រុកEssex ប្រទេសអង់គ្លេស នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានស្កាយ ។

width=441

គួរបញ្ជាក់ផងដែរថា ក្មេងតូចៗ ៣ រូប  ជាជនរងគ្រោះ  ដែលត្រូវបានគេ ជួយសង្គ្រោះនោះមានឈ្មោះថា Reece វ័យ ៨  ឆ្នាំ ឈ្មោះ វ័យ ៤ ឆ្នាំ   និង  ឈ្មោះ Alfie វ័យ  ៦ ឆ្នាំ ។ លើសពីនេះ សារព័ត៌មានដដែលបន្ថែមអោយដឹងផងដែរថា  កាលដែលបានឃើញហេតុការណ៍ដូចនេះហើយនោះ ស្រ្តីដែលជាពលរដ្ឋក្នុងស្រុកពីរនាក់ឈ្មោះHannah King វ័យ ២២ និង Emma Burles វ័យ ២៦ ឆ្នាំ រួមមានក្រុមបុរសប៉ុន្មាននាក់ទៀតនោះ  ក៏បានសំរេចចិត្តចេញធ្វើសកម្មភាពភ្លាមៗ  ដើម្បីធានាអោយបានថា  ពួកគេមិនមានការគំរាមគំហែងដល់អាយុជីវិត។

width=437

ដោយឡែក មូលហេតុដែលនាំអោយរថយន្តមួយនេះ បានជាប់គាំងនៅក្នុងជំនន់ទឹកភ្លៀងនោះ   ក៏ព្រោះតែលោក  Scott  Swinford  ដែលជាអ្នកបើកបររថយន្តនោះ  បានសំរេចចិត្តបើកកាត់ជំនន់មួយនេះ     ខណៈពេលដែលវានៅមានកំរិតនៅទាបនៅឡើយ​  តែដឹងអីថាមួយសន្ទុះក្រោយមក ជំនន់ទឹកភ្លៀងក៏កើនឡើងយ៉ាងគំហុកតែម្តង។

យ៉ាងណាមិញ ក្រោយពីបានជួយក្មេងៗយកទៅកាន់ទីទួលមានសុវត្តិភាពហើយនោះទើបភ្នាក់ងារសង្គ្រោះបន្ទាន់បានមកដល់។ ផ្ទុយទៅវិញ វីដេអូមួយនេះ បន្ទាប់ពីបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម យូធូប ហើយនោះ   គេឃើញមានមតិលើកឡើងសរសើរផងដែរថា   ៖  ជាការពិត  នាងខ្ញុំសូមធ្វើការថ្លែអំណរអរគុណ ជាខ្លាំងដល់ក្រុមមនុស្សទាំងនោះ   ដែលបានជួយចៅៗ  និង កូនប្រសាប្រុសនាងខ្ញុំ  ករណីកិច្ចមួយនេះ    ជាអំពើមនុស្សធម៌ដែលនាងខ្ញុំនឹងមិនអាចបំភ្លេចបាន។

គួររំឭកផងដែរថា ភ្លៀងធ្លាក់ខ្លាំង  បានបង្កជាជំនន់ទឹកភ្លៀងនៅតំបន់មួយនេះ ខណៈ មនុស្ស ៣០០ នាក់ត្រូវបានជួយសង្គ្រោះទៅកាន់ទីទួល  មានសុវត្ថិភាព។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- កំពូលអ្នកចម្បាំងឆ្លាម នារីម្នាក់ ស្ថិតនៅក្នុងឈុត​ ប៊ីគីនី ហែលទឹក ជាមួយឆ្លាម- ស៊ីមួយកណ្តាប់ដៃ ពេញផ្ទៃមុខ ក្រោយជិះស្គីក្តារ ទៅបុកក្មេងតូច ដោយអចេតនា- មើលអោយជាក់ សឹមញ៉ាក់ចិញ្ចើម ៖ ជារូបថត ឬរូបគំនូរ? មានការកោតសរសើរ ច្រើនបំផុត

ដោយ​ ៖ រិទ្ធីប្រភព ៖ ស្កាយ