ប្រហែលជាមិនសូវមានអ្នកណាបានដឹងថា មានយន្តហោះមួយពីវៀតណាមបានធ្លាក់នៅ
ស្រុកខ្មែរយើងតាំងពីឆ្នាំ 1997 ហើយធ្វើឲ្យមនុស្សក្នុងយន្តហោះនោះស្ទើរតែស្លាប់ទាំងស្រុង។


ជើងហោះហើរលេខ815 របស់ Vietnam Airlines គឺជាជើងហោះហើរ ពីទីក្រុង​ហូជីមិញ
​ប្រទេសវៀតណាម មកព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ឬព្រលានយន្តហោះពោធិ៍
ចិនតុង)។
នេះជា យន្តហោះម៉ាក Tupolev Tu-134 ផលិតពីឆ្នាំ 1984 បានធ្លាក់នៅពេលកំពុងហោះ
ចុះចត ដែល​មានចម្ងាយ​ពីផ្លូវយន្តហោះ 800m ធ្វើឲ្យមនុស្សចំនួន 64នាក់ក្នុងចំណោមភ្ញៀវ
និងក្រុមអាកាសយានិក 66នាក់នៅក្នុងយន្តហោះនោះបាត់បង់ជីវិត។ យន្តហោះត្រូវ បំផ្លាញ​
ទាំងស្រុង។ ការស្វែងរកប្រអប់ខ្មៅត្រូវបានបាត់ដាន ដោយការលួចយកពីសំណាក់ប្រជាជន
នៅទីនោះ។ ទីបំផុតប្រអប់ខ្មៅនោះក៏ត្រូវបានសងមកវិញដោយការប្តូរជាប្រាក់ចំនួន 200 USD។

តាមការស្រាវជ្រាវ គេឃើញថាមូលហេតុនៃឧបទ្ទវហេតុនេះគឺមកពីកំបុសរបស់ អ្នកបើកបរ​។
អ្នកបើកបររបស់ជើងហោះហើរនេះ នៅតែបន្តការបញ្ជុះកំពស់ ពី 2.000m ដល់ 30m
ទោះបីជា​ផ្លូវយន្តហោះមិនទាន់ឃើញច្បាស់ផង។ អ្នកបើកបរបានច្រានចោលសម្តីអង្វររបស់
វិស្វករជើងហោះហើរ និងអ្នកបើកបរទី២ ដែលបានស្នើសុំ ត្រលប់ទៅវិញ។ នៅពេលដែល
​យន្តហោះ​បុកនឹងដើមឈើ ទើបអ្នកបើកបរដឹងថាផ្លូវយន្តហោះមិនទាន់ស្ថិតនៅក្នុងចក្ខុវិស័យ
ហើយខំព្យាយាមហោះឡើងទៅវិញ ។ វិស្វករបានខិតខំរុញម៉ាស៊ីនឡើងជាខ្លាំង ក្នុងកំរិត
អតិបរមា ក៏ប៉ុន្តែយន្តហោះនេះមិនអាចបញ្ជាទៀតបានឡើយ។ ម៉ាស៊ីនឈប់វិលធ្វើឲ្យ​យន្ត
ហោះមិនអាចងើបឡើងបាន។

នាយកមន្ត្រីហ៊ុនសែន បានឲ្យដឹងថា ចំនួនអ្នកស្លាប់មាន ជនជាតិតៃវ៉ាន់ 22នាក់ កូរ៉េខាង
ត្បូង 21នាក់ ចិន 8នាក់ កម្ពុជា 4នាក់ វៀតណាម 2នាក់ ជប៉ុនម្នាក់ អូស្ត្រាលីម្នាក់ និងជន​
ជាតិអឺរ៉ុបម្នាក់ទៀត។

- ពេលវេលា៖ ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 1997
- មូលហេតុ៖ កំហុសរបស់អ្នកបើកបរ
- ទីតាំង៖ មានចម្ងាយពីផ្លូវយន្តហោះ 300m
- ចំនួនភ្ញៀវ៖ 60នាក់
- ក្រុមអាកាសយានិក៖ 6នាក់
- រងរបួស៖ 1នាក់
- ស្លាប់៖ 65នាក់
- នៅរស់៖ 1 ឬ 2 នាក់
- ប្រភេទយន្តហោះ៖ Tupolev Tu-134
- លេខ៖ VN-A120
- ចាប់ផ្តើមដំណើរពី៖ ទីក្រុងហូជីមិញ (វៀតណាម)
- ដល់៖ ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ (កម្ពុជា)

ប្រភព៖ ttvnol, wikipedia
ដោយ​៖ មិនា ។

បណ្តាគ្រោះថ្នាក់ធ្លាក់យន្តហោះគួរអោយរន្ធត់បំផុតនៅក្នុង ពិភពលោក