កីឡាករ Cheick Tiote ជាជើងខ្លាំងរបស់ក្រុម Newcastle ជឿជាក់ថា ពួកគេអាចរក្សាបាន លំដាប់ខ្ពស់លេខបួននៅទីបញ្ចប់ និងរក្សាបានកន្លែងមួយនៅក្នុងការប្រកួត Champions League។
ក្រុម Magpies ឥឡូវនេះរកបាន៥ ពិន្ទុតាមពីក្រោយនៅលំដាប់ទី៤ Tottenham បន្ទាប់ពី បានប្រកួតឈ្នះក្រុម Liverpool កាលពីសប្តាហ៍មុន ២‑០ ធ្វើអោយពួកគេស្មើពិន្ទុជាមួយ Chelsea។កីឡាករ Toite ត្រូវបានគេបញ្ជាក់ថា បានជួយក្រុម Newcastle អោយមានសិទ្ធិ ក្នុងការប្រកួត Europe League ហើយគាត់មិនអាចមើលឃើញពីហេតុផលណាមួយហេតុ អ្វីបានជាពួកគេមិនអស់ក្តីសង្ឃឹមចំពោះការទាមទារតំណែងលំដាប់ខ្ពស់លេខបួនដែរ។
អ្វីដែលសំខាន់ជាងគេគឺការប្រកួត Europa League ប៉ុន្តែហេតុអ្វីមិនគិតអំពី Champions League ផងដែរទៅ? នរណាអាចមើលអនាគតបាន មានតែសាកល្បងមើល កីឡាករ Tiote បាមបញ្ជាក់។
យើងអាចធ្វើអោយខ្លួនយើងទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែមានគេនិយាយអំពីការប្រកួត Europa League ថាវាតើមានន័យអ្វី បើយើងមិនរក្សាជ័យជំនះក្នុងការប្រកួតនាពេលឥឡូវ នឹងរហូតដល់ពេលចប់រដូវកាលនោះ។ ការចូលទៅក្នុងការប្រកួត Europa League គឺជា រឿងសំខាន់សម្រាប់ពួកយើងក្នុងពេលនេះ ហើយវាជារឿងសំខាន់មែនទែនសម្រាប់យើង ដែលជាកីឡាករម្នាក់ៗ និងសម្រាប់ក្រុម Newcastleទាំងមូល។
រយៈពេលជាយូរដែលយើងបានឃើញក្រុម Newcastle ស្ថិតនៅក្នុងការប្រកួត Europa League ហើយយើងចង់អោយមានការផ្លាស់ប្តូរ។វានឹងអាចជារឿងសំខាន់សម្រាប់ពួក យើងក្នុងការលេងក្នុង Europa League នៅរដូវកាលក្រោយ។

ដោយ៖ រិទ្ធិ
ប្រភព៖ Sky