ព័ត៌មានអន្តរជាតិ ៖ ជាការពិត វីដេអូមួយនេះ ត្រូវបានគេហទំព័រសារព័ត៌មានបរទេសមួយចំនួនចាប់អារម្មណ៍    ចុះផ្សាយព្រមៗគ្នា  ដោយលើកជាសំនួរ  ខណៈមានការងឿយឆ្ងល់ថាតើវីដេអូមួយនេះ​ វាគឺជាសញ្ញាណមួយ នៃការបង្ហាញខ្លួនសាជាថ្មីម្តងទៀត របស់សត្វចម្លែកសមុទ្រ Loch Ness Monster នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

width=442

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះត្រូវបានថតជាប់ដោយបុរសវ័យ៥០ ឆ្នាំម្នាក់ មានឈ្មោះDavid Elder    ជាពលរដ្ឋរស់នៅរស់នៅក្រុង  East  Kilbride  ប្រទេសស្កុតឡេន  ។  លោក David​ បានអះអាងអោយដឹងថា ខ្ញុំបាទពិតជាមានការងឿយឆ្ងល់ជាខ្លាំង ខណៈពេលដែលខ្ញុំបានឃើញ    ដូចជាប្រភេទ សត្វសមុទ្រម៉្យាង   មានទំហំជាង  ១៥ ហ្វឺត  បានរំលេចខ្លួនបន្ថើរៗនៅក្រោមផ្ទៃទឹក    ដោយបង្កើតបានជារលកមួយរំពេច  ពិតណាស់  នាខណៈនោះ ពិតជាគ្មានទូកធ្វើដំណើរឆ្លងកើតអ្វីនោះទេ       ពោលគឺ  គ្មានអ្វីទាំងអស់  ដែលករណីនេះ ហើយជាមន្ទិលសង្ស័យថា ពិតឬ ដែលថា ប្រភេទសត្វចម្លែកសមុទ្រ Loch Ness Monster មានវត្តមានសាជាថ្មីម្តងទៀត ?

width=443

គួររំឭកផងដែរថា សត្វចម្លែកសមុទ្រ  Loch Ness Monster គឺជាប្រធានបទនៃការជជែកពិភាក្សាដ៏ធំមួយ  ចាប់តាំងពីវាបានទាក់ទាញនូវចំណាប់អារម្មណ៍​​  មនុស្ស មកពីជុំវិញពិភពលោកជាលើកដំបូង កាលពី ៨០ ឆ្នាំមុន។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានផ្សេងទៀត មាននៅខាងក្រោម ៖

- ដៃប្រដាប់ដោយកាំបិទ ចេញសម្លាប់រង្គាល ស្លាប់ ៤ នាក់ នៅទីសាធារណៈ- វីដេអូ ជម្លោះបងធំ បងតូច នៅក្នុងគុក សម្លាប់មនុស្ស ២៩ នាក់- ប្លែកៗ ៖ វីដេអូអញ្ជឹងសោះ នាំគ្នាផ្អើលចូល មើលដែរ ... ល្បីពេញ យូធូប- X-ray ព្រឺក្បាល ៖ ស្ទើរក្ស័យសង្ខារ ខណៈដែក ចាក់ដោតចូលខួរក្បាល ជម្រៅដល់ទៅ ១១ ស.ម

ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ