តើអ្នកធ្លាប់គិតថា មានមនុស្សពិភពផ្សេងនៅក្នុងលំហអវកាសដ៏ធំធេងនេះ ឬទេ? មនុស្សលោកយើងកំពុងតែស្វែងរកមនុស្សពិភពក្រៅ ប៉ុន្តែ បច្ចេកវិទ្យារបស់មនុស្សលោកនៅមានកម្រិត ហើយយើងក៏មិនអាចស្វែងរកមនុស្សពិភពក្រៅបានគ្រប់ទីកន្លែងក្នងអវកាស ដូច្នេះល្អបំផុតគឺបញ្ជូនសម្លេងទៅឱ្យពួកគេ ដើម្បីឱ្យពួកគេស្វែងរកយើង។

/

ការបញ្ជូនសារសម្លេងសម្រុះពីផែនដីទៅកាន់អវកាស មនុស្សយើងមានសង្ឃឹមថា មនុស្សពិភពដទៃនឹងអាចស្ដាប់បាន ហើយឆ្លើយតបមកយើងវិញ។ សារសម្លេង (Golden Record) ត្រូវបានគេបញ្ជូនទៅក្នុងអវកាស​ដំបូងគេ គឺកាលពី ៣៨ឆ្នាំមុន ហើយមកដល់ពេលនេះ ទើប NASAប្រកាសឱ្យដឹងជាផ្លូវការជាសាធារណៈ ដោយបង្ហោះនៅលើ Soundcloud ហើយអ្នកក៏អាចស្ដាប់បាន។

ប៉ុន្តែ អ្នកត្រូវដឹងថា សម្លេងដែលបានផ្ញើទៅកាន់អវកាស គឺសុទ្ធតែត្រូវបានបម្លែងជាកូដ និងស្ដាប់ឮតែសម្លេងរ៉ែៗប៉ុណ្ណោះ ចំណែកសម្លេងនៅលើ Soundcloud របស់ NASA គឺសម្លេងពិតៗរបស់មនុស្ស។

width=518

ខ្លឹមសារនៃសម្លេងទាំងនោះ រួមមានសម្លេងសួស្ដីគ្នាដោយ  ៥៥ភាសា និងសម្លេងសត្វ សម្លេងមនុស្ស សម្លេងយានយន្ត សម្លេងតន្ត្រី។ល។ ប៉ុន្តែ​ មកដល់ពេលនេះ​គេនៅមិនទាន់ទទួល​បាន​ការឆ្លើយតបណាមួយពីមនុស្សពិភពដទៃនៅឡើយ។

សូមចុចត្រង់នេះ ដើម្បីចូលទៅកាន់ទំព័រ Soundcloud របស់ NASA ស្ដាប់បណ្ដាសារសម្លេងទាំងឡាយដែលត្រូវបានបញ្ជូនទៅកាន់មនុស្សពិភពផ្សេង កាលពី៣៨ឆ្នាំមុន៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ IBtimes