តាមរបាយការណ៍ថ្មីៗនេះបានឲ្យដឹងថា ​មនុស្ស​ជាង​៤​លាន​នាក់​បាន​ទទួល​រង​ផល
​ប៉ះពាល់​ដោយ​ទឹកជំនន់​ដែល​បណ្តាលអោយ​មនុស្ស​ស្លាប់​ច្រើន​នាក់​នៅក្នុង​ប្រទេស
​ចិន​ភាគ​ខាងកើត​។


ការ​ធ្លាក់ភ្លៀង​ដ៏​ខ្លាំង​ដែល​បាន​កំពុង​បន្ត​ធ្លាក់​នេះ បាន​បណ្តាលអោយ​ជន់​លិច​ផ្នែក​ជា
ច្រើន​នៃ​ខេត្ត​Zhejiang និង​ខេត្ត Hubei ។​

ទឹកជំនន់​ក្នុង​ខែ​នេះ​ដែល​អាក្រក់​ជាង​គេ​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៥៥​មក​នោះ បាន​បណ្តាល
អោយ​មនុស្ស​ជិត​១៧០​នាក់​ស្លាប់​ឬ​បាត់​ខ្លួន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​នេះ​បាន​និយាយថា​ហាង​លក់ដូរ​និង​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​សរុប​
ជិត​១.០០០​កន្លែង​ត្រូវបាន​បិទទ្វារ

​ផល​ដំណាំំ​ជាច្រើន​ត្រូវបាន​បំផ្លិចបំផ្លាញ​ដែល​បាន​បណ្តាល​អោយ​ថ្លៃ​ម្ហូបអាហារ​ឡើង​ខ្ពស់​។​

​រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​កងទ័ព​ទៅ​ជម្លៀស​មនុស្ស​រាប់​ម៉ឺន​ពាន់​នាក់​ពី​តំបន់​រងគ្រោះ​
ទាំងនោះ​។

ចិន​បាន​បង្កើន​កំរិត​នៃ​គ្រោះ​មហន្តរាយ​នេះ​ឡើង​ដល់​កំរិត​ទី​៤​ដែល​ជា​កំរិត
​ដ៏​ខ្ពស់បំផុត​។​

​ក្រុមអ្នកវិភាគ​និយាយថា ការខ្វះខាត​ស្បៀង​អាហារ​ដែល​បណ្តាល​មកពី​ទឹកជំនន់​ដ៏​
អាក្រក់​នៅក្នុង​ប្រទេស​នេះ​អាច​នឹង​ធ្វើអោយ​ប៉ះពាល់​ដល់​ថ្លៃ​ម្ហូបអារហារ​នៅ​ជុំវិញ​
ពិភពលោក​។​



ប្រភព៖ AFP, BBC
ដោយ៖ ណាវី ។