ផលិតផលនេះត្រូវបានផលិតនៅប្រេស៊ីល ដោយក្រុមហ៊ុន IGB Electronica SA គឺមិនមែន Apple ទេ, មានឈ្មោះថា IPHONE មិនមែន iPhone ឡើយ ហើយនឹងប្រើប្រព័ន្ធប្រតិបត្តិការរបស់ Google ជំនួសឲ្យ iOS ដូចដែលយើងធ្លាប់បានឃើញ។
តាមប្រភពព័ត៌មានពី Reuters, ក្រុមហ៊ុន IGB Electronica SA មានផែនការបង្ហាញស្មាតហ្វូនថ្មីមួយប្រើ Android ដែលមានឈ្មោះហៅដូចនឹងផលិតផលរបស់ Apple។ ជាក់ស្តែង ខុសពី Brand Nameដែលមានមូលដ្ឋាននៅ California, IGB Electronica នឹងដាក់ឈ្មោះផលិតផលរបស់ខ្លួនជាមួយនឹងអក្សរ ធំ ទាំងអស់ ជំនួសឲ្យការប្រើអក្សរ “i” ដូចនៅលើផលិតផលរបស់ Apple។
បើទោះបីជា គំរូស្មាតហ្វូន iPhone របស់ Apple បានបង្ហាញខ្លួននៅលើទីផ្សារតាំងពីឆ្នាំ 2007 ប៉ុន្តែIGB Electronica បានចុះឈ្មោះ Copyright ជាមួយនឹងឈ្មោះ IPHONE តាំងពីឆ្នាំ 2000។ កត្តានេះ IGB Electronica មានសិទ្ធិប្រើប្រាស់ឈ្មោះ IPHONE នៅលើទីផ្សារក្នុងប្រទេសរបស់ខ្លួន។ Reutersបានឲ្យដឹងបន្ថែមថា Version IPHONE Brazil ដំបូងគេនឹងមានឈ្មោះថា IPHONE Neo One។

តាមប្រភពមួយចំនួន IPHONE Brazil Neo One នឹងមានតំលៃលក់ប្រហែល 290 USD, ប្រើប្រាស់Android 2.3.5 Gingerbread និងបំពាក់នូវអេក្រង់ដែលមានកំរិតពន្លឺ 320 x 480 pixel៕
ដោយ៖ សិលាប្រភព៖ zng