(អាហ្សង់ទីន)៖ ពិតជារន្ធត់ណាស់ នៅពេលដែលគេប្រទះឃើញ ស្ត្រីជាម្តាយម្នាក់នៅអាហ្សង់ទីន បានដាក់កូនស្រីនៅលើផ្លូវរថភ្លើង ដែលកំពុងនឹងមកដល់ ដើម្បីគេចពីការចំណាយ។

ហេតុការណ៍នេះកើតឡើង នៅឯស្ថានីយរថភ្លើងស្ថិតនៅ Buenos Aires ហើយដោយចង់គេចពីការទិញសំបុត្រ សម្រាប់ខ្លួនឯង និងកូនស្រី ទើបម្តាយសម្រេចចិត្តដើរទៅផ្លូវរថភ្លើង រួចយកកូនស្រីអាយុ ១០ឆ្នាំ ដាក់អង្គុយនៅទីនោះ។

មួយសន្ទុះក្រោយ រថភ្លើងបានរត់មកសំដៅពួកគេ ស្រាប់តែស្ត្រីជាម្តាយលោតចេញទៅម្ខាង តែនាងមិនអាចទាញកូនស្រីទេ ធ្វើឲ្យមនុស្សជាច្រើនរន្ធត់ណាស់ ពេលឃើញហេតុការណ៍នេះ ប៉ុន្តែពិតជាសំណាងមែន ព្រោះក្មេងស្រីនៅមានជីវិត ព្រោះរថភ្លើងគ្រាន់តែមកកៀកខ្លួននាងប៉ុណ្ណោះ មិនបានធ្វើឲ្យក្មេងស្រីរងគ្រោះថ្នាក់ដល់ជីវិតទេ រីឯម្តាយគ្មានមេត្តានោះ មិនដឹងថាសមត្ថកិច្ចនឹងចាត់ការយ៉ាងណានៅឡើយដែរ។

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង