លោក ង្វៀន ធី ហាយ អាយុ៣១ឆ្នាំរូបនេះ មានដុំសាច់ដុះធំៗឡើងនៅ​​ត្រង់ជើង​ស្តាំរបស់​
គាត់ចាប់តាំងពីគាត់បានកើតមក។

លោក វូ វ៉ាន់ ថាច់ ប្រធានមន្ទីរពេទ្យផែ្នក​ជម្ងឺដុះសាច់នៅក្នុងទីក្រុងហាណូយ បាននិយាយ
ប្រាប់ថា �បើយោងតាមឯកសារស្តីពីដុំសាច់ដុះ នេះជាដុំសាច់​ដុះដ៏ធំជាងគេបំផុត​នៅប្រទេស
វៀតណាម�។

តាំងពីពេលអាយុ៤ឆ្នាំ រាងកាយគាត់ចាប់ផ្តើមានការប្រែប្រួល។ ជើងខាងស្តាំចាប់ផ្តើម​មានអាការចម្លែក។ ក៏ប៉ុន្តែ ឪពុកម្តាយ​គាត់ ក្រីក្រខ្លាំង មានកូនច្រើន រកស៊ីនមានបាយ
ក៏ពិបាកហើយ ដូច្នេះគាត់ក៏មិនមានឱកាសទៅព្យាបាលផង។ គ្រាន់តែដល់ពេលគាត់
បានអាយុ៧ឆ្នាំ គាត់ទើបបានទទួលការវះគាត់នៅត្រង់ក្បាលជង្គង់។

ប៉ុន្តែការវះកាត់នេះក៏ទទួលបរាជ័យ គឺមិនអាចបញ្ឈប់ការរីកកាន់តែ ធំនៃដុំសាច់ដុះ
នេះ។ ដល់បច្ចុប្បន្នគាត់នៅតែមានដុំសាច់ដុះនេះរហូតដល់ប្រវែង120cm និងទម្ងន់
80kg ធ្វើឲ្យគាត់ មិនអាចដើរបាន។ គ្រួសាររបស់លោកមានជីវភាពក្រីក្រខ្លាំងរហូត
ដល់មិនមានប្រាក់ គ្រប់គ្រាន់សំរាប់ចំណាយ លើការវះកាត់ម្តងទៀតនោះទេ។ នៅផ្ទះរបស់គាត់នៅទីប្រជុំជន ដា ឡាត់ (Da Lat)នៅតំបន់ភ្នំភាគកណ្តាលនៃប្រទេស​វៀតណាមគាត់បាននិយាយថា � ខ្ញុំមិនអាចធ្វើអ្វីបាននោះទេ ខ្ញុំគ្រាន់តែអាចអង្គុយនិង
ដេកប៉ុណ្ណោះ�។ ឥឡូវនេះ គាត់បានអំពាវនាវរកប្រាក់​ជំនួយឧបត្ថម្ភដើម្បីចំណាយទៅ
លើ ការវះកាត់ម្តងទៀត៕

ប្រភព៖ 24h
ដោយ៖ មិនា ។