ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរកាលពីព្រឹកមិញនេះ បានចេញផ្សាយអត្ថបទគូសបញ្ជាក់អោយដឹងថា ខ្បល់ព្យុះទីហ្វុង Wutip បានធ្វើការវាយប្រហារ ដោយបានបោកបក់មកលើភាគកណ្តាលប្រទេសវៀតណាម កាលពីរសៀលថ្ងៃច័ន្ទម្សិលមិញនេះ ដោយនៅក្នុងនោះ បានឆក់យកជីវិតមនុស្សយ៉ាងហោច ៣ នាក់ ខណៈ ៣៥ នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និងស្រាល ស្របពេលដែលផ្ទះប្រជាជនជិត ១ សែនខ្នង ត្រូវបានបំផ្លិចបំផ្លាញ។

យ៉ាងណាមិញ បើយោងតាមរបាយការណ៍ចេញផ្សាយដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ កាលពីរសៀលថ្ងៃអង្គារនេះអោយដឹងថា ជនរងគ្រោះទាំង ៣ នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះ ពួកគេមានទីលំនៅក្នុងខេត្ត Quang Binh ស្របពេលដែល ៣៥ នាក់ផ្សេងទៀតដែលបានទទួលរងគ្រោះថ្នាក់ រងរបួសធ្ងន់ និងស្រាលនោះ ជាពលរដ្ឋរស់នៅក្នុងខេត្ត Ha Tinh, Quang Tri និងខេត្តThua Thien Hue ជាដើម។

ជាមួយនឹងឥទ្ធិពលព្យុះមួយនេះ បានធ្វើអោយហេដ្ឋារចនាសម្ព័ន្ធរូបវ័នមួយចំនួន ដែលនៅក្នុងនោះរួមមាន ស្ពាន ថ្នល់ សាលារៀន ផ្ទះសម្បែង ក៏ដូចជា ប្រព័ន្ធអគ្គីសនីត្រូវបានកាត់ផ្តាច់ផងដែរ នៅភាគកណ្តាលប្រទេស ។ ទន្ទឹមនឹងការមកដល់នៃការបោកបក់ខ្បល់ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយនេះ អាជ្ញាធរជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ព្រមាន ថាអាចនឹងមានការកើនឡើងនៃកំពស់ទឹក នៅតាមបណ្តាខេត្តមួយចំនួន ដែលនៅជាប់នឹងទន្លេស្របពេលដែល ក្រុមមន្រ្តី ដែលជាអាជ្ញាធរ មានសមត្តកិច្ច ក៏បានចុះជួយជនរងគ្រោះពីគ្រោះថ្នាក់ធម្មជាតិមួយនេះ ដោយមានការគាំទ្រជាគម្រោងថវិការរបស់រដ្ឋាភិបាល។

បើតាមការព្យាការណ៍ នាវេលាម៉ោង ១ រំលងអាធ្រាត្រឈានចូលថ្ងៃអង្គារនេះ ខ្បល់ព្យុះទីហ្វុង Wutip មួយនេះ នឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាលប្រទេសឡាវ ដោយនៅក្នុងនោះ ១២ ម៉ោងក្រោយ វាអាចនឹងធ្វើការបោកបក់ទៅលើតំបន់ត្រូពិចតែម្តង៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បានឆាបឆេះ
- យន្តហោះ បើករអិលធ្លាក់ផ្លូវ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)
- មានករណីបំផ្ទុះគ្រាប់បែកកណ្តាលក្រុង សម្លាប់មនុស្ស ៣ នាក់ ច្រើននាក់ ផ្សេងទៀត រងរបួស
- ដេកគុកមួយជីវិត ក្រោយសម្លាប់ ក្មេងតូចដល់ទៅ ៣ នាក់ ដោយគ្រោះអគ្គីភ័យ
- កូនស្រីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពីបទជួលបុរសអនឡាញមា្នក់ សម្លាប់ឪពុក របស់ខ្លួន
- ២៨ នាក់ស្លាប់ រាប់រយនាក់ផ្សេងទៀត ដេកពេទ្យ ក្រោយឱម៉ាល់យក្ស បើកការវាយប្រហារ
- អ្នកវិទ្យាសាស្រ្ត មានភាពភ្ញាក់ផ្អើល ខណៈរកឃើញ សំណាកគំរូផូស៊ីល ត្រីពីបុរាណ មានមុខស្រដៀងទៅនឹង មនុស្ស
ដោយ ៖ កុសលប្រភព ៖ Xinhua