អ្នកទោស សំលាប់មនុស្សម្នាក់ ដែលជាអ្នកទោសដែលមានអាយុចំណាស់ជាងគេនៅក្នុង
ប្រទេស ឥណ្ឌា ថ្មីៗនេះទើបតែត្រូវបានដោះលែងអោយមានសេរីភាព ខណៈពេលដែល
គាត់មានអាយុ 108 ឆ្នាំ ក៏ព្រោះតែតែពិបាកក្នុងការមើលថែ ។

Brij Bihari Pandey ជាបុព្វជិកនៃសាសនា Hindu ត្រូវមានទោសជាប់គុកអស់មួយជីវិតបន្ទាប់
ពីគាត់បានសំលាប់មនុស្សចំនួន 4នាក់នៅក្នុងឆ្នាំ 1987 ពេលដែលគាត់មានអាយុ 84 ឆ្នាំ ។
អ្នកគ្រប់គ្រងពន្ធនាគារ Gorakhpur នៃរដ្ឋ Uttar Pradesh និយាយថា Bihari ត្រូវបានដោះ
លែងពីព្រោះជាអ្នកស្រលាញ់មនុស្សជាតិ ។

កាលពីឆ្នាំ 1987, Bihari រួមនឹងមនុស្ស 15នាក់ផ្សេងទៀតដែលត្រូវជា ចៅ និង ជាសមាជិក
នៅក្នុងគ្រួសារ បានសំលាប់មនុស្សចំនួន 4នាក់ នៅក្រោយពេលដែលអ្នកប្រឆាំងនឹងលោក
ត្រូវបាន តែងតាំជា ព្រះចៅអធិការនៃវិហាសាសនា Hindu មួយ ។

នៅពេលដែលត្រូវបានដោះលែង Brij Bihari Pandey បានទៅអោបលាគ្នា ជាមួយអ្នកទោស
ផ្សេងទៀត ពេលនោះអ្នកទោសទាំងឡាយក៏បានក្រងជាកំរងផ្កាមួយ ជូនដល់ Bihari ផងដែរ
អ្នកធ្វើការនៅក្នុងពន្ធនាគារ បានអោយដឹងបន្ថែមថា Bihari ទទួលយកកំរងផ្កាទាំងក្តីញញឹម
រួចជូនពរ និងអរគុណចំពោះពួកគេទៀតផង ៕
(ប្រភពពី BBC)
ដោយ៖ យ៉ាវីន