ព័ត៌មានបច្ចេកវិទ្យា ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបាន ចេញផ្សាយអន្តបទរបស់ខ្លួន កាលពីពេលកន្លងទៅនេះ អោយដឹងថា Facebook បានបដិសេធ ទៅនឹងការស្នើសុំក្នុងការប្រើឈ្មោះក្លែងក្លាយ។
ដោយនៅក្នុងនោះ Facebook បានលើកឡើងថា ខ្លួននឹងមិនមានការយល់ព្រមក្នុងធ្វើតាមទៅ លើការស្នើសុំរបស់អង្គការឃ្លាំមើលរបស់ប្រទេសអាល្លីម៉ង់ ក្នុងការស្នើអោយអ្នកប្រើប្រាស់ចុះ ឈ្មោះក្លែងក្លាយ។ អគ្គស្នងការគ្រប់គ្រងទិន្នន័យ មកពីរដ្ឋ Schleswig-Holstein ក៏បានលើកឡើ ងស្រដៀងគ្នានេះផងដែរថា មិនមានការយល់ស្របណាមួយ ស្តីពីការប្រើប្រាស់នាមបន្លំនោះទេ។

លើសពីនេះទៅទៀត បើយោងតាមសម្តីលោក Thilo Weichert អោយដឹងថា គោលការណ៍កុ្រមហ៊ុនធំមានមូលដ្ឋាននៅរដ្ឋ California គឺតម្រូវអោយមានការប្រើប្រាស់ឈ្មោះពិត ជាជាងការក្លែងបន្លំ ដោយល្មើសទៅនឹងច្បាប់ប្រទេសអាល្លីម៉ង់ និងបទបញ្ញាត្តិរបស់សហគមន៍អឺរ៉ុបត្រូវបានអនុម័តឡើង ដើម្បីការពារសិទ្ទសេរីភាពនៅក្នុងការបញ្ជេញមតិតាមប្រព័ន្ទអនឡាញ
លើសពីនេះទៅទៀត Facebook បានបន្ថែមថា ខ្លួននឹងមិនយល់ព្រមតាមសំណើខាងលើនេះនោះទេ ខណៈពេលដែលវាមិនមានការចំណេញអ្វីទាំងតែសោះ ហើយបែរជាចំណាយថវិកាទៅលើការបង់ពន្ធច្រើនទៅវិញ។
លោក Weichert ក៏បានបញ្ជាក់ទៅវិញផងដែរថា ការិយាល័យរបស់លោកនឹងធ្វើការប្រឆាំងជាមួយ Facebook បើសិនណា មិនមានការយល់ព្រមតាមសំណើក្នុងអំឡុង ២ សប្តាហ៍នោះទេ។ គួររំឭកផងដែរថា Facebook មានអ្នកប្រើប្រាស់ជាង ២០ លាននាក់ទូទាំងប្រទេសអាល្លីម៉ង់៕
ដោយ ៖ រិទ្ធីប្រភព ៖ orange