យោងទៅតាមទ្រឹស្តី បណ្តាញទំនាក់ទំនងសង្គម បង្កើតចេញមក គឺដើម្បីជួយមនុស្ស ក្នុងការប្រាស្រ័យទាក់ទងគ្នា ផ្តល់ពីព័ត៌មានថ្មីៗដល់គ្នា ហើយធ្វើឲ្យមានអារម្មណ៍យល់គ្នាបានច្រើនជាងមុន។

អ្នកបានដឹងថាមិត្ត A ធ្វើម្ហូបឆ្ងាញ់ណាស់ ដឹងថាមិត្ត B បានប្រារព្ធពិធីស្ទើរមួយខែពេញ ដឹងថាមិត្ត C ទើបតែទៅដើរកំសាន្ត... ប៉ុន្តែក្រោយមកអ្នកបានកត់សំគាល់ឃើញថា A បានបបួលមិត្តភក្តិទាំងអស់ទៅញ៉ាំអាហារពេលយប់នៅផ្ទះរបស់ A តែបែរជាគ្មានរូបអ្នក, B មិនបានបបួលអ្នកចូលរួមពិធីទាំងអស់ បណ្តាកាដូអនុស្សាវរីយ៍របស់ C មិនបានដល់ដៃអ្នក... ក្នុងពេលដែល អ្នកផ្សេងទៀត កំពុងតែសប្បាយរីករាយ check-in, update, បង្អួតបណ្តាអនុស្សាវរីយ៍ទាំងនោះ ពេញបណ្តាទំនាក់ទំនងសង្គមដូចជា Instagram, Facebook, Foursquare, Twitter, Google+..

បើទោះជារឿងនេះបានកើតឡើង និងបន្តនៅតែកើតឡើង ការដែលតែងតែតាមដាន រាល់ការសប្បាយរីករាយនៅលើ Facebook បានធ្វើឲ្យមនុស្សជាច្រើន កាន់តែមានអារម្មណ៍ឯកា ហើយគិតថា ខ្លួនហាក់ដូចជាត្រូវគេបោះបង់ មិនរាប់រកជាដើម។

/

ថ្មីៗនេះ គេហទំព័រ College Humor បានបង្ហោះនូវវីដេអូបែបរន្ធត់ខ្លីមួយ មានឈ្មោះថា FOMO: Fear of Missing Out ដែលបានរៀបរាប់ពីភាពភ័យខ្លាចរបស់នារីម្នាក់ ពេលដែលត្រូវនៅផ្ទះតែម្នាក់ឯង ដោយភាពអស់សង្ឃឹម ក្នុងពេលដែល មិត្តភក្តិទាំងអស់កំពុងតែសប្បាយរីករាយ។

សូមទស្សនាវីដេអូនេះ ដូចខាងក្រោម៖

ដោយ៖ សិលាប្រភព៖ VE