David Moyes នឹងចាប់ផ្តើមបញ្ចេញស្នាដៃ គ្រប់គ្រងក្រុមរបស់ខ្លួន ក្នុងពេលឆាប់នេះ បន្ទាប់ពី Rooney នៅតែចង់ចាកចេញពីទឹកដី Old Trafford ។ David Moyes នឹងចាប់ផ្តើមការងារ នៅសប្តាហ៍ក្រោយនេះ ដោយធ្វើការ ជួបផ្ទាល់ជាមួយ Rooney ដើម្បីបញ្ចុះបញ្ចូល បន្ទន់ចិត្ត Rooney អោយនៅលេង Old Trafford ជាបន្ត ។ Moyes ចង់អោយ Rooney បំភ្លេចរឿងចាស់ ដែលគេធ្លាប់មានជាមួយ Moyes ហើយយកក្តីស្រឡាញ់របស់គេទៅ លើ Sir Alexferguson ដាក់ចិត្តមកលេងជាមួយ Manchester United ដើម្បីការពារតំណែងជើងឯក English Premier League វិញ ។

/ ភ្ជាប់ជាមួយនឹង តំណឹងនៃការចាកចេញ របស់ Rooney នោះបងធំរបស់ Chelsea លោក Mourinho ក៏ចង់បាន Rooney មកលេងក្នុងក្រុម Chelsea ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមកាំភ្លើងធំ Arsenal របស់ Arsene Wenger ក៏ចង់បាន Rooney មកចូលរួមដូចគ្នា ជាមួយនឹង Chelsea ។ គួរបញ្ជាក់ផងដែរថា Sir Alex Ferguson បានទិញ Rooney ចេញពី David Moyes នៅ Everton ក្នុងតំលៃ ២៧ លានផោនក្នុងឆ្នាំ ២០០៤ ។ Moyes អាចនឹងតំលើងថ្លៃប្រាក់កំរៃ អោយ Rooney ប្រសិនបើចង់អោយគេ​ នៅលេងជាបន្ត តែ Moyes ក៏ត្រូវប្រយ័ត្នពីការ តាមប្រមាញ់របស់ Chelsea និងក្រុមArsenal ផងដែរ ៕

/

ដោយ ៖ កុសលប្រភព ៖ dailymail