លោក Nicholas Tse និង Cecilia Cheung បានបញ្ជប់ទំនាក់ទំនងជាគូសា្វមីនិងភរិយា។ បើយោងតាមសម្តីរបស់អ្នកគ្រប់គ្រងនាង Cheung បានអោយដឹងថា នាងបានទទួលសំបុត្រជាផ្លូវការដោយបានលែងលះជាមួយនិងលោក Tse កាលពីថ្ងៃអាទិត្យ និងតាមរបាយការណ៏Hong Kong Media។
លោក Nicholas Tse និង នាង Celilia Cheung រួមទាំងកូនៗទាំងពីរនាក់
នេះជាសញ្ញាដែលបញ្ជាក់ថា ចំណងស្នេហាដែលមានរយៈពេល៦ឆ្នាំនេះគឺត្រូវបញ្ជប់។ គូស្នេហ៏មួយគូរនេះបានលួចរៀបការស្ងាត់ៗនៅឯប្រទេសភីលីពីន ក្នុងឆ្នាំ២០០៦ខណៈពេលដែលឪពុកម្តាយទាំងសងខាងមិនបានដឹងលឺ។ គូស្នេហ៏មួយគូរនេះត្រូវបានគេចាត់ទុក ជាគូស្នេហ៏ដ៏ផ្អែមល្អែមរបស់ Hong Kong នាពេលនោះ ហើយអាពាហ៏ពិពាហ៏របស់អ្នកទាំងពីរមានចំណងស្នេហ៏យ៉ាងស្អិតរមួត ជាពិសេសនៅពេលដែលនាង Cheung បានផ្តល់កំណើតដល់កូនប្រុសរបស់គេទាំងពីរនាក់ Lucas (ឆ្នាំ២០០៧) និង Quintus (២០១០)។ ប៉ុន្តែអ្វីៗបានប្រែប្រួលនៅក្នុងឆ្នាំ២០១១នេះ នៅពេលដែលពួកគេបានថតរូបប្តីប្រពន្ធយ៉ាងអស្ចារ្យនៅពីមុខសាធារណៈជនយ៉ាងច្រើនកុះករ និងបានប្រកាសថាពួកគេនឹងចែកផ្លូវគ្នារួមទាំងចែកសិទ្ធក្នុងមើលថែកូនៗ នៅឆ្នាំបន្ទាប់។ ទោះបីកម្មវិធីនៅតែបន្ត តែពួកគេទាំងពីរនាក់បានរៀបរាប់យ៉ាងល្អិតល្អន់ដែលជាមូលហេតុពួកគេចែកផ្លូវគ្នាចាប់តាំងពីបានប្រកាស។ ទោះបីជាយ៉ាងណាក៏ដោយEdison Chen ដែលជាមិត្តដ៏សិ្នទ្ធស្នាលនិងបានជួបប្រជុំជាមួយនាង Cheung នៅលើយន្តហោះក្នុងឆ្នាំ២០១១ ដែលជាអ្នកនិយាយពាក្យចចាមអារាមនេះឡើងទាក់ទងនិងបញ្ហាលែងលះនេះថ្មីៗនេះ ក្នុងកម្មវិធីទូរទស្សន័មួយ គាត់បាននិយាយថា ខ្ញុំគ្មានបាននិយាយអ្វីនិងធ្វើអ្វីនោះទេ។គាត់បានបន្ថែមថា៖ ខ្ញុំមិនជឿថា ខ្ញុំជាអ្នកបំបែកបំបាក់ពួកគេទាំងពីរនាក់នោះទេ ហើយខ្ញុំក៏គ្មានគំនិតបែបនេះដែរ ដូច្នេះអោយខ្ញុំចូលរួមសោកស្តាយផងចំពោះរឿងនេះផង៕
ដោយ៖ ចាន់ណាប្រភព៖ channelnewasia