ព័ត៌មានអន្តរជាតិ ៖ ចិន-អាមេរិក ឲ្យដឹងថា ខ្លួនកំពុង តែដំណើរ ការ សេចក្តីព្រាងច្បាប់ ដែលជាដំ ណោះស្រាយមួយពីអង្គការសហប្រជាជាតិ ទៅលើការរឹតបណ្តឹងការដាក់ទណ្ឌកម្ម ប្រទេសកូរ៉េខាង ជើង បន្ទាប់ពីមានការធ្វើតេស្តិ៍សាកល្បង អាវុធនុយក្លេអ៊ែរ គ្រាប់បែកអ៊ីដ្រូសែន និងគ្រាប់រ៉ុកកែតជា បន្តបន្ទាប់ កាលពីពេលកន្លងទៅនេះ។
រដ្ឋមន្រ្តីការបរទេស ចិន Wang Yi និងរដ្ឋមន្រ្តីក្រសួងការបរទេស Jonh Kerry អោយដឹងថា សេចក្តី ព្រាងច្បាប់អាចនឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ រង់ចាំតែសេចក្តីអនុម័តតែប៉ុណ្ណោះ បើទោះ បីជារដ្ឋាភិបាលប្រទេសចិន បានធ្វើការថ្កោលទោស ទៅលើសកម្មភាព បាញ់ សាកល្បងអាវុធនុយ ក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែចិននៅតែមានភាពស្ទាក់ស្ទើរ ពាក់ព័ន្ធនឹងការយល់ព្រមការដាក់ទណ្ឌ កម្ម ដែលអាចគម្រាមគំហែងដល់ស្ថេរភាពប្រទេសជិតខាងខ្លួន ។
គួររំឮកថា អំឡុងខែមករា និងកុម្ភៈកន្លងមកនេះ កូរ៉េខាងជើងបានធ្វើតេស្តិ៍ សាកល្បងអាវុធនុយក្លេ អ៊ែរជាបន្តបន្ទាប់ ។ ខណៈបរិបទនៃការធ្វើតេស្តិ៍ជាបន្តបន្ទាប់ពីប្រទេសកុម្មុយនីស្តមួយនេះ ត្រូវបាន ថ្កោលទោសជាខ្លាំងពីសំណាក់សហគមន៍អន្តរជាតិរហូតនាំឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហ ប្រជាជាតិជាបន្ទាន់ ឈានទៅមានការឯកភាពរៀងគ្នា ពីប្រទេសមហាអំណាចលើលោក ដោយ រឹត បណ្តឺងការដាក់ទណ្ឌកម្ម ទៅប្រទេសកូរ៉េខាងជើង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី