មានយន្តហោះធុនតូចមួយធុន Christen Eagle II បានជួបនូវគ្រោះអាក្រក់ ដោយសំយ៉ុង
ក្បាលហោះធ្លាក់ចូលទៅក្នុងទន្លេ នៅក្នុងពិធីនៃការតាំងពិព័រណ៌អាកាសចរណ៍មួយនៅ
ក្នុងប្រទេស ប៉ូឡូញ ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុងទីក្រុង Plock ភាគកណ្តាលនៃប្រទេស ប៉ូឡូញ កាលពីថ្ងៃទី 18 មិថុនាឆ្នាំ 2011 កន្លងទៅ ដែលមានមហាជនជាច្រើនបានឃើញនូវទិដ្ឋភាព
នេះពេលដែលយន្តហោះនោះបានសំយ៉ុងក្បាលធ្លាក់ចុះទៅក្នុង ទន្លេ Vistula ។

ទូរទស្សន៍ផ្សាយពត៌មានមួយឈ្មោះ TVN24 បានធ្វើការចាក់បញ្ចាំងនូវទិដ្ឋភាពសំដែងដ៏
អស្ចារ្យនៃយន្តហោះនោះនៅក្នុងលំហរអាកាស ស្រាប់តែគេឃើញមានផ្សែងហុយទ្រលោម
ចេញពីយន្តហោះ ហើយក៏បានធ្លាក់ចូលទៅក្នុងទឹកទន្លេតែម្តង ។

ក្រុមអ្នកជួយសង្គ្រោះបានខិតខំអស់ពីកំលាំងកាយចិត្ត ដើម្បីទាញយកអ្នកបើកបរ ចេញពី
បំណែកនៃយន្តហោះនោះ និងបានយកទៅសង្គ្រោះនៅមន្ទីពេទ្យ តែអ្នកបើកបររូបនោះបាន
បាត់បង់ជីវិតនៅពេលបន្ទាប់ពីយកទៅដល់មន្ទីរពេទ្យ ។

ប្រភពពីទូរទស្សន៍ដដែលបានអោយដឹងថាអ្នកបើកបរយន្តហោះនោះមានឈ្មោះថា
Marek Szufa ជាអាកាសយានិក របស់ក្រុមហ៊ុនអាកាសចរណ៍ប៉ូឡូញ LOT ។

Slawomir Adamkowski នាយកគ្រប់គ្រងនៃកម្មវិធីពិព័រណ៌ Mazovia បានអោយដឹងថាគ្រោះ
ថ្នាក់នៃការធ្លាក់យន្តហោះនេះកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត ៕





(ប្រភពពី FP)
ដោយ៖ រដ្ឋា