ព័ត៌មានអន្តរជាតិ ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស  chinadaily ​ កាលពីប៉ុន្មានថ្ងៃកន្លងទៅ នេះ បានចេញផ្សាយអត្ថបទអោយដឹងថា ជាលទ្ធផល ប៉ូលីសបានរកឃើញទារកតូច ដែល ត្រូវបានគេលួចយកទៅ      ចេញពីមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង  ស្ថិតនៅក្នុងខេត្ត  Hubei នោះ អោយវិលត្រលប់មកជួបនឹងឪពុកម្តាយរបស់គេវិញហើយ។

ករណីលួចទារកខាងលើ      អាចកើតឡើងទៅបាន  នៅឯមន្ទីរពេទ្យ  ក្នុងស្រុកមួយកន្លែងខណៈជនសង្ស័យចេញធ្វើសកម្មភាព   ឆ្លៀតឱកាសពេលឪពុកម្តាយទារកតូចចូលទៅក្នុង បន្ទប់ទឹក។ យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសជាអាជ្ញាធរក្នុងស្រុកបានអះអាង អោយដឹងថា ជនសង្ស័យដែលលួចទារកតូចទៅនោះ ត្រូវបានគេសន្មត់ថា ជាស្រ្តីម្នាក់។

width=437

ក្រោយពីមានការតាមដានស៊ើបអង្កេត ជនសង្ស័យជាស្រ្តី អមទៅដោយកូនលួចគេនៅក្នុង ដៃនោះ ត្រូវបានប៉ូលីសរកឃើញ កាលពីវេលាម៉ោង ៤ ទាបភ្លឺ ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ នៅឯសណ្ឋាគារមួយ ស្ថិតនៅក្នុងខេត្ត Hubei  ។ ​ គួររំឭកផងដែរថា  ក្រោយពីតាមដាន ក៏ដូចជា ពិនិត្យសុខភាពហើយនោះ ទារកតូចក៏ត្រូវបានបញ្ជូនទៅអោយឱពុកម្តាយគេវិញ។ចុចទីនេះ ដើម្បីអាចទស្សនាវីដេអូ ៕

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ ប្រតិបត្តិការជួញដូរ លក់កូន នៅឯអាកាសយានដ្ឋាន ល្បីអស់ទាស់ក្នុង Internet- វ័យ ២៥ ឆ្នាំម្នាក់ ដួលសន្លប់ស្លាប់ មួយរំពេច ក្រោយរត់បានរយៈចម្ងាយ ១០ គ.ម- ផ្ទុះអាវុធ នៅហាងកាត់សក់មួយកន្លែង សម្លាប់មនុស្ស ២ នាក់ ខណៈ ៧ នាក់រងរបួស- ស្លាប់ម្នាក់ ក្រោយមានការបំផ្ទុះ​ គ្រាប់បែកច្នៃ ពីមុខការិយាល័យ គណបក្ស

ប្រែសម្រួល ៖ កុសលប្រភព ៖ chinadaily