ទិវារបស់ឪពុក(Father's Day)ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី៣នៃខែមិថុនា។
ថ្ងៃនេះគឺជាថ្ងៃមួយដើម្បីអោយកូនៗថ្លែងអំណរគុណចំពោះលោកឪពុក លោកពូ ឬអ្នក
​ដែលមានគុណចញ្ចឹមបីបាច់ថែរក្សាខ្លួនតាំងពីតូចរហូតដល់ធំ។

ជាការពិត ទីវារបស់ឪពុកនេះចាប់ផ្តើមពី Fairmont ខាងលិចរដ្ឋ Virginia នាថ្ងៃទី05ខែ
កក្កដាឆ្នាំ1908 ដោយលោកស្រី Grace Golden Clayton។ គាត់ចង់ធ្វើបុណ្យរំលិគុណ
របស់បុរស 210នាក់ (គេទាំងអស់ជាឪពុក) ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទហេតុ
អណ្តូងរ៉ែ Monongah កាលពីប៉ុន្មានខែមុន នៅរដ្ឋ Virginia ភាគខាងលិច។ Clayton
បានរើសថ្ងៃអាទិត្យដែលជិតជាងគេនឹងថ្ងៃកំណើតរបស់ឪពុករបស់គាត់។ ក៏ប៉ុន្តែ
សំណាងមិនល្អថា ទិវានោះមិនសូវបានគេយកចិត្តទុកដាក់ដោយព្រឹត្តិការណ៍ផ្សេងៗ
ក្នុងទីក្រុង។ Fairmont ក៏មិនបានចុះឈ្មោះជាផ្លូវការឲ្យទីវានោះ ដូច្នេះ វាក៏មិនបាន
ប្រារព្ធឡើងវិញ។

២ឆ្នាំក្រោយ នាង Sonora Louise Smart Dodd នៅ Shokane Washington បានជាអ្នក ផ្តួចផ្តើមគំនិតនេះដំបូងបង្អស់ ដើម្បីថ្លែងអំណរគុណដល់ឪពុក ក្រោយពីស្តាប់ ពាក្យ
ប្រដៅពីម្តាយនាងនៅឆ្នាំ 1909។ Sonora ជាកូនច្បងក្នុងចំណោមកូន៦នាក់។
ចាប់តាំងពីពេលដែលម្តាយរបស់នាងបានស្លាប់ទៅ នាងនិងបងប្អូនរបស់នាងត្រូវរស់
យ៉ាងលំបាក ក្រោមការមើលថែរបស់លោកឳពុករបស់នាងតែម្នាក់ឯង។ ជិវិតរបស់នាង
ដែលរស់នៅបែបនេះវាមិនខុសអ្វីពីនៅក្នុងផ្ទះឥតជញ្ជាំងនេះទេ។នាងត្រូវរស់នៅដោយ
ខ្វះភាពកក់ក្តៅដែលកូនៗគ្រប់រូបត្រូវទទួលបានពីម្តាយឳពុក។ ក្រោយពីនាងបាន​
ធំដឹងក្តីពេញអាយុហើយនាងបានយល់ទាំងអស់ នូវរាល់ការលំបាករបស់ លោកឪពុក
នាង ដែលត្រូវរកស៊ីចិញ្ចឹមនាងនិងប្អូនៗទាំង៦នាក់។ ក្នុងកែវភ្នែករបស់នាង ឪពុក​គឺ​
និម្មត្តិរូបនៃការថ្លៃថ្នូរ និងពលី។ ដូច្នេះ នាងបានចាត់ចែងទិវារបស់លោកឪពុក លើក
ដំបូងរដ្ឋ Washington ថ្ងៃទី 19មិថុនាឆ្នាំ1910 (ព្រោះលោកឪពុករបស់ Sonora កើត
នៅខែមិថុនា)។


កន្លែងដែលគេប្រារព្ធទិវាលោកឪពុកធំបំផុតហើយនឹងសប្បាយរីករាយបំផុតនោះគឺ
ប្រហែលជានៅប្រទេស អាមេរិក។ គេឃើញមានក្បួនព្យុះហយាត្រារបស់កុមារយ៉ាង
វែងអន្លាយ អមទៅដោយសម្លេងភ្លេងយ៉ាងពិរោះរណ្តំមើលទៅគួរអោយ​មានអារម្មណ៍​
សប្បាយរីករាយណាស់។
នៅប្រទេសផ្សេងៗទៀត ទិវារបស់លោកឪពុកនេះមិនសូវមានលក្ខណៈអធិកអធម
ដូច​នៅប្រទេសអាមេរិកទេ ក៏ប៉ុន្តែកាដូសំរាប់ជូនដល់លោកឪពុកត្រូវដាក់លក់នៅគ្រប់ទី
កន្លែង ក៏ត្រូវបានប្រព័ន្ធព័ត៌មានផ្សាយរំលឹកផងដែរ។ នៅក្នុងប្រទេសជប៉ុនរាល់កាដូទាំង
អស់​ដែលគេទុក្ខសម្រាប់ជូនដល់ឪពុកនៅក្នុងថ្ងៃនេះ ក៏ត្រូវបានគេដាក់លក់នៅលើប្រព័ន្ធ
Internet ទៀតផង។ រីឯនៅក្នុងប្រទេសចិនឯនោះវិញ កាសែតមួយចំនួនបាន​ផ្តល់ជា
អនុសាសន៍​ល្អៗក្នុងការជ្រើសរើសកាដូជូនដល់ឪពុកដែលក្នុងនោះមានដូចជា ម៉ាស៊ីន
កោសមាត់ ប័ណ្ណហាត់ប្រាណ ស្បែកជើងកីឡា ឧបករណ៍ធ្វើសួនច្បារ CDចម្រៀង ។ល។
ជាដើម....។



ប្រភព៖ K14
ដោយ៖ ណាវី ។